ភ្នំពេញ៖នៅល្ងាចថ្ងៃទី២២ខែកញ្ញា នៅក្នុងហ្វេសប៊ុក កញ្ញា ប៉ាត់ សុធារ៉ា បង្ហាញឲ្យដឹងថា ពេលនេះរូបនាងនឹងក្រុមគ្រួសារកំពុងមានទុក្ខជាទម្ងង់ ដោយលោកតា របស់នាងបានទទួលមរណៈភាព។ កញ្ញា ប៉ាត់ សុធារ៉ា គឺអតីតអតីតតារាចម្រៀងបក្សសង្ក្រោះជាតិ ហើយក៏ជាម្ចាស់បទ«យួនចូលស្រុក» ប៉ុន្តែនៅមុនឱកាសបោះឆ្នោតឃុំសង្កាត់ នឹងបានបោះបង់មហិច្ឆិតាគាំទ្រ វិលមកចូលបក្សប្រជាជន ។

យ៉ាងណាម៉ិញជាមួយការគាំទ្រ ពីដំណើរវិលមកចូលគាំទ្របក្សប្រជាជនរួមជាមួយនឹងសិល្បករសិល្បការិនី ភ្លូកទឹកភ្លូកដី គាំទ្រនោះ នាង ប៉ាត់ សុធារ៉ា ក៏ទទួលបានការគាំទ្រពីមិត្តភក្កិរួមអាជីពយ៉ាងច្រើនកុះករផងដែរ។ តែយ៉ាងណា ពេលនេះគេនៅមិនទាន់ដឹងថា សព តា នាង ប៉ាត់ សុធារ៉ា តម្កល់ធ្វើបុណ្យនៅផ្ទះឬក៏នៅទីអារាមណានោះទេ ។ ប៉ុន្ទាប់ពីនាងបង្ហោះរូបមានទុក្ខនៅក្នុងគណនីហ្វេសប៊ុកនាងមក គេឃើញមានអ្នកសិល្បៈជាច្រើន ចូលខមមិនជាមួយនឹងសាររំលែកទុក្ខដល់ក្រុមគ្រួសារ នាង ប៉ាត់ សុធារ៉ា ។