ភ្នំពេញ៖ ក្រោយ អតីតកីឡាករប្រដាល់ដ៏ល្បី លោក ជា ស្រួច ចេញមុខអះអាងភាពស្អាតស្អំបន្ទាប់ពីផ្ទុះរឿងថា មា​ន​ជាប់ពាក់ព័ទ្ធនិងករណី ប្អូនប្រុស កញ្ញា សាន សុម៉ាលី ដែលមានគ្រោះរបួសពេញខ្លួន និងបាក់ភ្លៅម្ខាងផង ខណៈគ្រោះនេះដំបូងក៏ល្បីថា ប្អូនប្រុសតារា សាន សុម៉ាលី ដើរចូលឡាន ប៉ុន្តែនាងថារឿងនេះ ជាប់ ពាក់ព័ន្ធ នឹងលោក ជា ស្រួច ព្រោះថា មុនកើតមានគ្រោះអាក្រក់នេះ ពួកគេរួមដំណើរដំណើរជុំគ្នា។
ក្នុងដំណើរអះអាងថាខ្លួនស្អាតស្អំនេះស្រាប់តែកញ្ញា សាន សុម៉ាលី បញ្ចេញសារប្រតិកម្មភ្លាមដោយរៀបរាប់យ៉ាងវែងអន្លាយថា«បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសម្បីតែមួយដង ម្នាក់នៅស្រុកម្នាក់នៅភ្នំពេញហេតុអីបានបងនិយាយថាខ្ញុំស្រវឹង បងផុសថាបងមិនដឹងរឿងនឹងចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយា​យ​ថាបងមិនដឹងតែគាត់បានទៅជាមួយបងតែបីនាក់»។
តារាសម្តែងសម្ញែងដើមទ្រូងសិចស៊ីងារ ជានាងកាកីសាន សុម៉ាលី បន្តទៀតថា«ហើ យខ្ញុំមិនបានហៅមកលេងទេតែបងសុំលេខប៉ាខ្ញុំហើយក៏អោយ ដោយតែ ការរាប់អាននឹងទុកចិត្តបង ហើយហេ​តុ​អ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហាហេតុអ្វីក៏បានទុកប្អូនអោយប្អូនឈឺតែម្នាក់អែង ហើយបងបបួលទៅដើរលេងបីនាក់ ស្រាប់តែគាត់មក​វិញ​តែ​ពីរនាក់ នឹងពាក្យសំដីថារាប់អានគ្នា 30 ឆ្នាំ បងប្អូន​ជួ​យគិតមើលបើបងស្រួចរាប់អានគ្រួសារ30 ឆ្នាំ ហេតុ​អី​ប​ងសុខចិត្តអោយក្មួយដេកងាប់តែម្នាក់អែង»។
ជាចុងក្រោយតារាស្រីរូបនេះក៏បង្ហើបពីស្ថានការនៅកន្លែងកើតហេតុទៀតថា«ហើយនិយាយថាដើររកពេញនឹង តែ​ម្នាក់មិត្តភក្តិថាឃើញតែបងស្រួចឆ្លើយថាដើររក ខ្ញុំមិនសង្យ័យមានន័យចំលែក បើពេលប៉ារកឃើញហើយគាត់​ទាំ​​ង​ភ័យតក់ស្លុត ហេតុអីគាត់ឆ្លើយថាប្រញប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថាអោយយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវដែលបោកអ៊ុតហើយទៅឡើង​លឿ​ន នឹងហើយដែលហៅថាការរាប់អាន និយាយចេញពីរមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅ មុខផ្លូវច្បាប់»។