ភ្នំពេញ៖ តារាចម្រៀងល្បីមានសម្រស់ស្អាត នីកូ បានប្រកាសប្រាប់ទៅអ្នកគាំទ្រ ក៏ដូចជាមិត្តភក្រទាំងអស់ថា «ខ្ញុំមិនមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទេ មានតែគណនីអ៊ីនស្ត្រាក្រាមតែប៉ុណ្ណោះ»។ យ៉ាងណាការប្រកាសនេះត្រូវធ្វើឡើងក្រោយមានការភន្តច្រឡំថា លោកលេងហ្វេសប៊ុក តែតាមពិតអ្នកទាំងនោះសុទ្ធមនុស្សក្លែងក្លាយទាំងអស់។

កន្លងមកតារាចម្រៀង នីកូ ធ្លាប់ Live វីដេអូលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែកាលនោះលោកបានប្រាប់ថា «នេះមិនមែនហ្វេសប៊ុកខ្ញុំទេ គឺជាហ្វេសប៊ុករបស់បងប្រុសខ្ញុំ ណុប បាយ៉ារិទ្ធ»។

អញ្ចឹងហើយគ្រប់រូបភាព និងគ្រប់សកម្មភាពរបស់លោក ត្រូវបានបង្ហោះក្នុងគណនីអ៊ីនស្ត្រាក្រាមទាំងអស់ ព្រោះប្រហែលជាលោកគិតថា អ៊ីនស្រ្តាក្រាមមានសុវត្ថិភាពហើយ ចំណែកឯហ្វេសប៊ុកល្បីពេកថា មានអ្នក Hack ទើបលោកមិនប្រើនោះ។