ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា ដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងកំពុងតែច្បាមយកប្រជាប្រិយភាពយ៉ាងខ្លាំងពីណាក់ទស្សនិកជនពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈបទចម្រៀងរបស់អ្នកនាង។ ស្របពីពេលកំពុងតែមានទំនាក់ទំនងផ្ហែមល្ហែមជាមួយ និងលោក ឆឹម សក្កដា ផងដែរ។ គេសង្កេតឃើញថាតារាចម្រៀង និងតារាសម្តែងមួយគួរនេះតែងតែមានបង្ហោះរូបស្និតស្នាលជាមួយគ្នាដោយមិនខ្លាចអ្នកគាំទ្រនិយាយពីខ្លួនទាំងអស់។

ជាក់ស្តែងមុននេះ អ្នកនាងពេជ្រ សោភា បង្ហោះវីដេអូខ្លីមួយនៅលើផេកហ្វេសប៊ុក ទាក់ទងនឹង លោក ឆឹម សក្តដា និងអ្នកលក់កំពឹសលីង។ តាមរយៈវីដេអូនោះ បានបង្ហាញឲ្យឃើញថា លោក ឆឹម សក្កដា ពិតជាហ៊ានលះបង់ពេលវេលា ដើររកទិញរបស់ឲ្យ មនុស្សដែលខ្លួនស្រលាញ់ ចង់បាន ក៏ដូចជាចង់បញ្ចេញសេចក្តីស្រលាញ់ ដល់អ្នកនាងពេជ្រ សោភាទៀតផង៕