ភ្នំពេញ៖ នៅថ្ងៃទី២៣ខែមេសានេះនៅលើហ្វេសប៊ុកឈ្មោះ Chy Chy ដែលគេស្គាល់ជាជាប្រពន្ធតារាចម្រៀងកែវ វា​ស​នា បានប្រកាសដំណឹងរីករាយ ស្វាគមន៍សមាជិកថ្មី កូនស្រីទី២យ៉ាងគួរឲ្យស្រលាញ់ ដែលទើបនឹងចាប់កំណើតផងដែរ។
នេះបើតាមការបង្ហោះរបស់ ភរិយាតារាចម្រៀងប្រុសរូបនេះ បានឲ្យឃើញថា កូនស្រីទី២របស់លោក មានមុខមាត់ គួរឲ្យស្រលាញ់ខ្លាំងមែនទែន ទើបម្ដាយបានភ្ជាប់មកជាមួយសារំភើបដែរថា«សួរស្តីយាយតាអ៊ុំពូមីង ស្វាគមន៍សមាជិកថ្មី ស្នា ឈីអ៊ីង កើតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០.២១នាទី បាន៣គីឡូ៤ខាំកន្លះ»។
ជាមួយគ្នានោះស្រាប់តែគាំទ្រនាំគ្នាលាន់មាត់ថា«គួរឲ្យស្រលាញ់កូនទាំង២របស់ កែវ វាសនា មានមុខស្រដៀងគ្នាខ្លាំងណាស់ ទាំងមិនមែនជាកូនភ្លោះផង»។គួរបញ្ជាក់ផងដែរថាចាត់តាំងពីតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក កែវ វាសនាសាងគ្រួសារជាមួយនឹងភរិយាជាទីស្រលាញ់មកពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់លោក កាន់តែមានសុភមង្គល គួរឲ្យច្រណែនផងដែរ។