ភ្នំពេញ៖មិនខុសពីកញ្ញាសូដា នីតា ,នេន ទុំ និងជុំ លីណូ នោះឡើយគឺកញ្ញាអាលីហ្សា ដែលបរាជ័យក្នុង​ងារធ្វើ​តេស្ដជាលើកទី១ដើម្បីចេញទៅច្រៀងសម្ដែងនៅអាមេរិកនោះ បានធ្វើតេស្ដជាប់ជាលើកទី២ ដូចបំណង​ហើយ​ដែលតារាចម្រៀងរូបនេះនឹងចេញទៅច្រៀងសម្ដែងក្នុងពេលឆាប់ៗនេះហើយ។
អាលីហ្សា បានប្រាប់អ្នកការសែតនៅប៉ុស្ដិ៍​លេខ៥ថាដោយសារជាប់ការចេញទៅច្រៀង​នៅអាមេរិកនេះហើយ​បាន​ជានាងមិនទាន់ទទួលថតរឿងថ្មីទៀតទេ ព្រោះខ្លាចថតមិនទាន់ចប់ដល់ថ្ងៃឡើងយន្ដហោះ។ប៉ុន្ដែរ​អា​លី​ហ្សា សប្បាយចិត្តខ្លាំងដែលបានថតរឿង”ឆន្ទា”របស់ផលិតកម្មRed Picture ដែលនាងលេងជាតួប្រធានក្រុម​ហ៊ុនមួយហើយត្រូវជាក្មួយរបស់កំពូលតារាសម្ដែងអ្នកនាងអម្ពរ ទេវី ។ ​​
អាលីហ្សា បានផ្អាកការសម្ដែងភាពយន្ដម៉ារយៈ បន្ទាប់ពីនាងមានជំងឺប្រចាំកាយដែលត្រូវទៅ​ព្យាបាលនៅ​បរទេស​​ថៃយ៉ាងយកចិត្តទុកដាក់បំផុត។តែពេលនេះតារាសម្ដែងនិងចម្រៀងដែលជួប​ស្នេហាមិនសូវសមប្រកប​នេះប្រាប់ថាសុខភាពនាងល្អជាងមុនឆ្ងាយហើយ ទើបសម្រេចចិត្តទទួលការថតភាពយន្ដដូចដើម មុនចេញ​ទៅ​អាមេរិកនេះនាងថតបានភាពយន្ដបានដល់ទៅ៤រឿងឯណ្ណោះ។តារាមួយចំនួននិ​យាយថាការទៅ​ច្រៀង​បង្អួត​សម្រស់លើទឹកដីអាមេរិក របស់កញ្ញា អាលីហ្សា និងអាចឲ្យនាងបានសាងស្នេហ៍ថ្មីជាមិនខាន ក្រោយ​ពេល​ចែកផ្លូវគ្នាជាមួយលោកថៅកែរកាហ្វេលោកដេនី ៕