ភ្នំពេញ៖ ក្រោយបាត់មុខ នៅក្នុងវិស័យសិល្បៈ អស់ពេលជាយូរឆ្នាំមក តារាម៉ូដែលស្រី ប្រាសាទ ដាវីន បានធ្វើឲ្យម ហាជនភ្ញាក់ផ្អើល នៅពេលនាងប្រកាសខ្លួនចូលសិល្បៈ វិញ។ទន្ទឹមនិងកាវិលចូលក្នុងវិស័យសិល្បៈនេះវិញដែរតារាស្រីរូបនេះហាក់មានភាពមមាញឹកខ្លាំងព្រោះតែទីផ្សារនាងកាន់តែកើនឡើងជាលំដាប់មិនធម្មតាដែរ ដូចជា ការងារបង្ហាញម៉ូដ និងថតស្ពតនានា។
ដោយឡែកក្រឡេកទៅមើលជីវិតឯកជនវិញតារាស្រីរូបនេះត្រូវបានបណ្ដាអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា«មិនបង្អួតឡានទំនើប បែរជាជិះម៉ូតូធ្វើធម្មតា ខណៈពេល តារាស្រីភាគច្រើន នាំគ្នាបង្ហាញម៉ូដឡាន ស្ទើរតែគ្រប់ស៊េរី»។
ជាមួយពាក្យសរសើរនេះព្រោះមហាជនចាប់អារម្មណ៍ នៅពេលទៅណាមកណា ប្រាសាទ ដាវីន មិនដែលជិះឡានទំនើបៗដូចជា តារាផ្សេងឡើយ បែរជាជិះម៉ូតូមួយប្រភេទ ជាមួយនឹងការលេងខ្លួន បែបបរទេសទៅវិញ។