ភ្នំពេញ៖ ច្រើនលើកច្រើនសាមកហើយដែលជនជាតិចិនបានបង្កគ្រោះភ័យដល់ប្រជា​ពល​រដ្ឋ​ខ្មែរ ដូចកាលពីយប់មិញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្រីស្រស់រូបស្អាតម្នាក់បានចូល​ទៅលេងច្រៀងកម្សាន្តនៅហាងខារ៉ាអូខេ ដែលមានស្លាកយីហោភាសាចិនមួយនៅម្តុំផ្សារ​បឹងត្របែកផ្លាហ្សា ខណ្ឌចំការមន។

នារីរងគ្រោះត្រូវបានគេស្គាល់ថា តារាសម្តែងមួយរូប បានរៀបរាប់ថា «ខ្ញុំចូល​ទៅកម្សាន្ត​នៅហាង​ខារ៉ាអូខេមួយ តាមរយៈមិត្តគាត់ហៅទៅលេង ហើយត្រូវថៅកែជនជាតិចិនបង្ខំខ្ញុំឲ្យអង្គុយជាមួយភ្ញៀវតែខ្ញុំមិនព្រម ព្រោះថាខ្ញុំមមិនមែនជាបុគ្គលិកគាត់ឡើយ ខ្ញុំគឺជាភ្ញៀវម្នាក់ដែរ»។ ប្រភេដដែលប្រាប់បន្តថា «ពេលខ្ញុំមិនព្រម គេក៏ព្រួតវាយខ្ញុំ ហើយ​មិត្តភក្រ​ខ្ញុំ​ជួយចាប់ដែរ​តែមិនចង់ឈ្នះ លុះក្រោយមកថៅកែចិនបានព្យាយាមសងជំងឺចិត្តខ្ញុំ ៥០០ដុល្លារប៉ុន្តែខ្ញុំមិនទទួលទេ គឺខ្ញុំចង់បានយុត្តិធម៌ពីអាជ្ញាធរកម្ពុជា»។

យ៉ាងណាមិញ ភាពក្អែងក្អាងរបស់ជនជាតិចិននៅស្រុកខ្មែរ ហាក់កាន់តែគឃ្លើនឡើងៗ រហូតធ្វើឲ្យល្បីដល់ស្រុកចិន ហើយត្រូវអាជ្ញាធរចិនបានប្រាប់អាជ្ញាធរខ្មែរ កាលពីប៉ុន្មាន​ថ្ងៃ​មុននេះថា «ជនជាតិចិនណា ប្រព្រឹត្តខុសច្បាប់សូមមេត្តាចាត់ការតាមវិធានការចុះ»។

សូមទស្សនាវីដេអូ!!