ភ្នំពេញ៖ ប៉ុន្មាននាទីមុខនេះបន្តិច ក្នុងផេក ហេ្វសប៊ុកប្រធាន​សមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារ សារទរ វីរៈសិល្បករ​ចាប៉ីដងវែង​ លោក​ តា គង់ ណៃ ដែល​ទទួលបានពានរង្វាន់សិល្បៈ វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៧ ។

អ្នកស្រី​ ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា « អបអរសាទរ លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧ ក្រោយ​ពេល​ដែល​ចាប៉ី​ដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិនៃមនុស្សជាតិ របស់​អ​ង្កការ​យូ​ណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នៅ​ក្នុង​សារនោះ​តារាសិល្បការិនី​ និង​ជាប្រធានសមាគម​សិល្បករ​អាណត្តិ​ទី៥រូបនេះ ក៏​បាន​អំពាវនាវថា «​សូម​បង​ប្អូន​សិល្ប​ករ​សិ​ល្ប​កា​រនី​ទាំ​ង​អ​ស់​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ស្វា​គ​មន៍​នូ​វ​ការ​មកដល់របស់លោកអ៊ុំព្រឹទ្ធាចារ្យ នៅថ្ងៃទី 24 . 09 .20017 នេះឲ្យ​បានច្រើនកុះករ សូម​អរ​គុណ»។