ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយលោក ប៉ែន ចំរុង បានធ្វើឲ្យតារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខសម្រក់ទឹកភ្នែក មិនឈប់ ខណៈដែលរំលឹកដល់ឈ្មោះ ដៃគូចម្រៀងចាស់ លោក យូ ឌីស្កូ។
ក្នុងក្ដីអាណិតអាសូរជាខ្លាំងអ្នកនាង ទូច ស្រី បាននិយាយរៀបរាប់ទាំងទឹកភ្នែកខណៈ វត្តមាន តារាចម្រៀងនិងជាម៉ូដែលល្បីឈ្មោះ លោក យូ ឌីស្កូ ក៏បានបង្ហាញវត្តមាន នៅពីក្រោយនាង ធ្វើឲ្យ ទឹកភ្នែករបស់ ទូច ស្រីល័ក្ខ ទប់លែងជាប់ ស្រក់ហូរពេញថ្ពាល់ ខ្លាំងឡើង តែម្ដង។
ស្ថិតក្នុងស្ថានភាពជំងឺកាន់តែយ៉ាប់ទៅនោះលោក យូ ឌីស្កូត្រូវការ ជំនួយពីសប្បុរសជន ដើម្បីព្យាបាលជំងឺដើម្បីខ្លួនចង់រួសរានមានជីត និងចង់បង្ហាញស្នាដៃសម្ដែង របស់ខ្លួន វិលមកដូចគ្រា ដើមវិញ។