ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហើយថាតារាចម្រៀងប្រុសចំណូលថ្មីរូបសង្ហា សុវត្ថិ មុនីវណ្ណ ដែលជាកូនច្បងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន នៅក្នុងស្រទាប់យុវវ័យ។
ដោយយោងតាមវីដេអូដែលកម្លោះសង្ហារូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះជើញថាអ្នកគាំទ្រនារីជាច្រើនចោមរោមសុំហត្ថលេខា និងថតរូបជាមួយ ហើយមុនីវណ្ណក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តត្រេកអរជាខ្លាំង ដែលមានជួបលោកដោយផ្ទាល់នៅខាងក្រៅ ដែលជាពិសេសនោះ គឺមានមុខមាត់សង្ហាមិនចាញ់ក្នុងទូរទស្សន៍ឡើយ។
គួរបញ្ជាក់ផងដែរថាតែងតែទទួលបានការគាំទ្រ យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រដែល ឈររង់ចាំថតរូបជាមួយ ក្រោយពីការសម្តែងចប់ផងដែរ។