កំពង់ចាម៖ បន្ទាប់ពីមានការប្រកូកប្រកាសពេញបណ្តាញសង្គមហ្វេសប៊ុក និងអំពាវនាវផងដែរមកសមាគមសិ​ល្ប​​ករ សុំជំនួញសង្គ្រោះជីវិតតួត្លុកក្នុងវង់ល្ខោនបាសាក់ខេត្តកំពង់ចាមពីសំណាក់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម នៅថ្ងៃទី២៤ ខែមេសានេះ។
ភ្លាមៗនោះតាកំប្លែង នាយ កុយ តំណាងមូលនិធិសិល្បករខ្មែរ និងសិល្បៈស្ម័គ្រចិត្តជួយសង្គមនាំយកថវិការទៅជូនគាត់ដោយផ្ទាល់តែម្ដង។ខណៈនាយ កុយ នាំយកថវិការសប្បុរសជនទៅជូននោះតួត្លុកកម្សត់រូបនេះក៏លើកដៃសំ​ពះ​ថ្លែងអំណរគុណដល់ប្រធានសមាគមទាំងពីអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ព្រមទាំសប្បុ​រ​ស​ជនដែលបានចូលរួមលើកទឹកចិត្តនិងជួយបរិច្ចាកថវិការទាំងនេះផងដែរ។