ភ្នំពេញ៖ ក្នុងងារជាតារាសម្តែង តែរន្ទឺស្ទាយបញ្ចេញកេរ្តិ៍ដើមទ្រូង មិនអាសូរ ជាតិសាស្រ្តកំណើត បន្សល់ពី ដូន តាដ៏ផូរផង់ លើដែនប្រពៃណីវប្បធម៌ស្រគត់ស្រគំ នាង សេង សូណា ក៏បញ្ចេញនូវអ៊ាលប៊ុមរូបភាព សិចស៊ី បញ្ចេញកេរ្តិ៍ដ៏ថ្មីសន្លាងជាច្រើនសន្លឹកមកបង្អួតភ្នែកមហាជន ក្នុងឈុតបិទបាំងតែចំណុចកេរ្តិ៍អ្នកមានគុណ។

ក្នុងវិថីសិល្បៈ នាង សេង សូណា នរណាក៏ទទួលស្គាល់ថា នាងជាតារាខ្មែរ ដែលរមែង បង្ហាញជំហ៊ក្លា ហ៊ានលើស ពីកាយវិការសិចស៊ីខាងក្រៅ ដែលនាងធ្លាប់ប្រកាសស្វាគមថតភាពយន្ត ជាមួយផលិតករបរទេស ឲ្យតែហ៊ាន ផ្តល់តម្លៃខ្លួននាងខ្ពស់ នាងមិនញញើតនឹងទទួលថត រឿងស្រើបស្រាលនោះឡើយ ។ ខណៈដែលតារា ស្រីល្បីៗ ខាងសិចស៊ីជាច្រើនដួង ពួកគេរមែងការពារភាពជ្រុលនិយមលើស្ទាយសិចស៊ីនេះថា រូបភាពសិចស៊ី លេច ឡើង ពីការសម្តែង គឺជាបច្ចេកទេស ហើយក៏មិនហ៊ានធ្វើអ្វីឲ្យលើសពីប្រពៃណីខ្មែរដែរ។ នាង សេង សូណា ក៏មិនមែនទើបតែបង្ហាញស្ទាយកាច់រាង បញ្ចេញភាពសិចស៊ីបញ្ចេញកេរ្តិ៍ជាលើក ទីមួយនោះ ដែរ ។ ខណៈភាពសិចស៊ីមុនៗដែលនាងបង្ហាញនោះ ហាក់ទទួលបានការគាំពារខ្លះដែរពីអ្នកសិល្បៈរួមអា ជីព ក្នុងសំដី ពោលការពារថា វាគ្រាន់ជាកាយវិការសម្តែង ដែលធ្វើក្នុងកម្រិតមួយ គួរកុំចាំតែបន្ទោសគ្នាអី ។ ប៉ុន្តែ ដោយឡែករូបភាពថ្មី របស់ នាង សេង សូណា ដែលរំលេងឡើងឃើញកេរ្តិ៍ដើមទ្រួងនៅកណ្តាលវា និង លេច ឡើ ងនូវទម្រងកេរ្តិ៍ស្រ្តីយ៉ាងច្បាស់ ពីឈុតក្នុងរឹបកប់សាច់នេះ ក៏ញាំងឲ្យអ្នកសិល្បៈជាច្រើនពោលរអូរថា «នាង ធ្វើ​លើកនេះជ្រុលពេកទេដឹង »។តែយ៉ាងណា ពួកគេនៅតែសង្ឃឹមថា នាងនឹងមិនបន្តប្រព្រឹត្តខ្លួនឲ្យលើសនេះតទៅទៀត។ ខណៈអ្នកសិល្ប ការិ នី ទាំងនោះក៏បានពោលថា «សង្ឃឹមគាត់មិនធ្វើអ្វីឲ្យកាន់តែជ្រុសជាងនេះទៀត ព្រោះរូបភាពនេះ គិតថា ក៏ ប៉ះពាល់ដល់អ្នកសិល្បៈរួមទាំងអស់គ្នា ព្រោះយើងរស់នៅក្រោមដំបូងតែមួយ »។