ភ្នំពេញ៖ លោក ដួង សុខគា បានប្រាប់តារាញូស៍ មុននេះថា «នៅព្រលប់ថ្ងៃទី២៤ខែមេសា នេះ ខ្ញុំបានរក​មិត្ត​ភក្កិ ដែលខ្ញុំប្រកាសក្នុងបណ្តាញសង្គមដែលថា គាត់បាត់បង់សតិនោះឃើញហើយ ។ ឃើញ​នៅម្តុំកន្ទួត​សៀម​រាប​ស្រុកកណ្តាលស្ទឹងហើយនឹង។ Image may contain: 1 person, close-upលោក ដួង សុខគា ក៏បានបញ្ចាក់ថា «ពេលនេះខ្ញុំក៏បានទៅជួបគាត់ហើយ ហើយក៏បានថតរូបជាមួយគាត់ សួរគាត់ (ញល់ នួន )ថា ស្គាល់ខ្ញុំអត់ គាត់ថា ដូចកាលមុនខ្ញុំធ្លាប់យកលុយមួយម៉ឺន»។ សម្រាយ​​ពីពាក្យ( ដូច​កាលមុនខ្ញុំធ្លាប់យកលុយមួយម៉ឺន) លោក ដួង សុខគា បានប្រាប់ថា «កាលយូរហើយ​ខ្ញុំធ្លាប់ឲ្យលុយ​គាត់ម្តង​ចំនួន១ម៉ឺនរៀល ហើយពេលនេះគាត់នៅស្គាល់ខ្ញុំ ហើយពាក្យគាត់និយាយលើមានន័យថា គាត់នៅចាំខ្ញុំដែរ»។

Image may contain: 2 people, people standing and night

លោក សុខគា បានបន្ថែមថា «ព្រឹកស្អែកខ្ញុំរួមនឹងមិត្តភក្កិរួមធ្លាប់​រៀនជាមួយគ្នាបួនប្រាំនាក់​នាំគាត់ទៅ​កាត់​​សក់ នឹងនាំគាត់ទៅព្យាបាលនៅពេទ្យរុស្ស៊ី ទោះយ៉ាងណាក៏ត្រូវតែនាំគាត់ទៅព្យាបាលដែរ ។ តែខ្ញុំក៏មិន​ដឹង​ថា ទទួលបានលទ្ធផលយ៉ាងណាដែរទេ ព្រោះថា មុននេះក្រុមគ្រួសារគាត់ក៏ធ្លាប់បានព្យាបាលឲ្យគាត់ដែរ»។Image may contain: 2 people, text and outdoorImage may contain: 1 person, glasses