ភ្នំពេញ៖តារាស្រីផលិតកម្មសាន់ដេកញ្ញាសុខ ពិសី បានសម្រុកថតរឿង”អាឡេវចូលក្រុង”ជាមួយលោកឆាយ វីរៈយុទ្ធ នោះស្រាប់តែពេលនេះលែងចង់អើរពើរឿងចេញទៅច្រៀងសម្ដែងនៅអាមេរិកទៀតហើយ បន្ទាប់ពីអាកខានតាំងពីឆ្នាំ២០១៥ មក។ទាំងសុខ ពិសី និងឆាយ វីរៈយុទ្ធ ហាក់មិនច្បាស់លាស់ឬកំណត់កាលបរិច្ឆេតនៃការចេញទៅច្រៀងនៅអាមេរិកដូចលើកមុនទេ ដោយអះអាងថាដោយសារមានការមមារញឹកក្នុងការច្រៀងសម្ដែងនៅស្រុកខ្មែរ ហេតុនេះហើយការចេញទៅច្រៀងនៅបរទេស គឺអាចចេញទៅនៅពេលវេលាណាមួយដែលសមស្របគឺមិនប្រញ៉ាប់ពេកទេ។

សុខ ពិសី ធ្លាប់បានចេញទៅច្រៀងសម្ដែងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងដោយជោគជ័យនាពេលកន្លងមកហើយពិសី បានប្រកាន់ជំហរថាការចេញទៅច្រៀងសម្ដែងនៅបរទេសគឺទាល់តែមានសាច់ញាតិណាម្នាក់របស់គ្រួសារនាងរួមដំណើរទៅជាមួយដែរ ទើបនាងព្រមចេញទៅ។

ការដាក់គោលការណ៍បែបនេះដោយសារតែពិសី យល់ថានាងជាស្រីបើទៅស្រុកគេម្នាក់ឯងមិនមែនជាការងាយស្រួលឡើយ ហេតុនេះហើយបានជានាងតែងតែនិយាយថាបើសិនជាមិនបានបងប្អូនរបស់នាងណាម្នាក់ដែលត្រូវបានធានាក្នុងការរួមដំណើរជាមួយនាងទេ គឺនាងមិនចេញទៅច្រៀងនៅបរទេសឡើយ។យ៉ាងណាសម្រាប់សុខ ពិសី ការចេញទៅច្រៀងនៅអាមេរិកជាមួយលោកឆាយ វីរៈយុទ្ធ នោះមិនមែនជាការបោះបង់ទាំងស្រុងទេ គ្រាន់តែមិនទាន់កំណត់វេលាជាក់លាក់ប៉ុណ្ណោះ ៕





