ភ្នំពេញ៖ពិធីការិនីMytv កញ្ញាជុំ រចនាពេជ្រ ដែលកាន់តែមានស្បែកសាច់​សខ្ចីនិងមានជីវភាពហ៊ឺហា​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃនោះ បានឈានទៅចាប់អាជីពចម្រៀងដោយចំណាយ​លុយផលិតបទ​ចម្រៀង​ដោយខ្លួនឯងចេញ​នៅ​​លើyoutube ហើយនាងមានសង្ឃឹមថាបទ”បូតសណ្ដែក”នឹង​អាចធ្វើឲ្យនាងស្ទុះឡើង​ក្នុងអាជីព​ចម្រៀង​បាន​ល្បីឈ្មោះជាមិនខាន។តែការរំពឹងនោះហាក់ដូចជាបាត់ទៅឆ្ងាយវិញបាត់អស់ ព្រោះថានៅ​រដូវក្ដៅមុន​ចូល​ឆ្នាំខ្មែរ នោះបទចម្រៀងស្រីស្អាតបេប៊ី មិនសូវបានចេញគេហៅនាងទៅច្រៀងតាមការប្រគុំតន្ដ្រីធំៗឡើយ។

ទោះជាយ៉ាងណាបេប៊ី មិនបោះបង់ចោលក្ដីស្រម៉ៃ ក្នុងការក្លាយខ្លួនទៅជាតារាចម្រៀងល្បី​នាពេលអនា​គត​ឡើយ​​​ហើយនាងបានប្រាប់អ្នកការសែត​ថានឹងមើលទៅលើទីផ្សារបើបទចម្រៀង​ណាមួយល្បីមាន​ការគាំទ្ររ​ច្រើន​​នាងនឹងចេញលុយផ្ទាល់ខ្លួនដើម្បីធ្វើជាMVដោយនាងសម្ដែងដោយខ្លួនឯងផ្ទាល់។

បេប៊ី ទើបចូល​សិល្បៈ​មួយរយៈខ្លីក៏មានទីផ្សារលេចធ្លោរទាំងការសម្ដែងភាពយន្ដ ខារ៉ាអូខេ ស្ពតពាណិជ្ជកម្ម និងពិធីការិនីនៅMYtv ហើយនាងក៏ហក់ចូលបន្ថែមអាជីពថ្មីមួយទៀត​គឺធ្វើជាតារាចម្រៀងដែល​ជួលអ្នក​សរសេរបទចម្រៀង និងធ្វើភ្លេងដោយប្រាក់ផ្ទាល់ខ្លួន។ស្រីស្អាវ័យក្មេងបេប៊ី បានអះអាងថានាងចង់ឲ្យអាជីព​ពិធី​ការិនីនិងចម្រៀងដើរទន្ទឹមគ្នា តែក៏មិនចោលការសម្ដែងភាពយន្ដដែរ គ្រាន់តែពេលនេះ​បានផ្អាក​មួយ​រយៈ​សិន ដើម្បីផ្ដោតលើចម្រៀងច្រើនជាងមុន៕