ភ្នំពេញ៖ កន្លងមកគេធ្លាប់តែឃើញតារាចម្រៀងនិងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ច្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ជាមួយនឹងបទបែបយុវវ័យ ។ ប៉ុន្តែនៅរដូវបុណ្យភ្ជុំបិណ្ឌថ្មីៗនេះ នាងទើបតែចេញបទចម្រៀងមួយ ដែលមានចំណងជើងថា «ទឹកភ្នែកនារដូវភ្ជុំ»។

ចម្រៀងមួយបទនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកធ្វើចំណាក់ស្រុក ទៅធ្វើការនៅស្រុកឆ្ងាយពីក្រុមគ្រួសារ។ ជាមួយនឹងប្រជាប្រិយភាពស្ទុះឡើងពីការបកស្រាយបទចម្រៀង «ទឹកភ្នែកនារដូវភ្ជុំ»នេះ ។ម្ចាស់ទឹកដមសំនៀងដ៏ក្រអួនក្រអៅ អ្នកនាង ទូច ស្រីល័ក្ខ ក៏កំពុងរន្ទឺនឹងព័ត៌មាន ដែលថា ក៏ទទួលបានកាដូស្រោមសំបុត្រ ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នៅក្នុងបណ្តាញសង្គមក៏គេឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ វីរៈ ពន្លកអ្នកនិពន្ធខ្មែរ ផុសទាក់ទាញការចាប់អារម្មណ៍ពីប្រជាប្រិយភាពអ្នកនាង ទូច ស្រីល័ក្ខផងដែរ ដែលសរសេរអក្សររៀបរាប់យ៉ាងដូច្នេះថា « #ឯណាពាក្យថាមិនអីៗរបស់ម៉ែពុក? បទនេះគឺខ្ញុំចង់ផ្ញើសារដល់កូនប្រុសស្រីទាំងឡាយឲ្យចេះប្រុងប្រយត្ន័នូវពាក្យថា«មិនអីៗ»របស់ម៉ែពុក។

ព្រោះជាទូទៅបញ្ហាទាំងឡាយច្រើនកើតចេញមកពីពាក្យថា «មិនអីៗ»នេះឯង។ ធម្មតាទេទឹកចិត្តស្រលាញ់ ទឹកចិត្តអាណិតនិងក្តីបារម្ភរបស់លោកចំពោះកូនៗ។ជួនកាលលោកធ្លាក់ខ្លួនឈឺតែដោយសារលោកមិនចង់ឲ្យកូនៗបារម្ភក៏សុខចិត្តទ្រាំលាក់បាំងកូនៗដូចបទនេះជាដើម។ដូច្នេះក្នុងនាមយើងជាកូនៗត្រូវតែតាមដានឲ្យច្បាស់លាស់នូវពាក្យថា«មិនអីៗ»នេះ។ ក្នុងហ្វេសប៊ុកនោះបញ្ជាក់ថា «បទ #ទឹកភ្នែកនារដូវបុណ្យភ្ជុំ ច្រៀង៖ ទូច ស្រីលក្ខ័ និពន្ធ៖ វីរៈ ពន្លកអ្នក និពន្ធខ្មែរ»។