ភ្នំពេញ៖២ឆ្នាំចុងក្រោយនេះកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា លែងផ្ដោតការចេញ​ទៅច្រៀង​សម្ដែងនៅ​ក្រៅ​ប្រទេសដូចឆ្នាំមុនៗទៀតហើយ បើទោះជាបណ្ដារក្រុមហ៊ុនមួយចំនួន​បានទាក់ទងនិង​ហ៊ានឲ្យតម្លៃប៉ុណ្ណាក៏​នាង​​​មិនចេញទៅឡើយ។តាមSponsor ដែលរកស៊ីនាំតារាខ្មែរចេញទៅច្រៀង​សម្ដែងនៅបរទេសបាន​ឲ្យដឹង​ថា​សឹងតែគ្រប់ប្រទេស ទាំងអស់មានដូចជាងាមេរិក បារាំង កាណាដា អាឡឺម៉ង់ និងអូស្ត្រាលី ជាដើមបាន​ទាក់​ទងមកឱក សុគន្ធកញ្ញា នៅក្រោយចូលឆ្នាំខ្មែរនេះ​ដើម្បីឲ្យនាងចេញ​ទៅច្រៀងនៅទីនោះក្នុងរយៈពេលខ្លី។

តែសុគន្ធកញ្ញា មិនផ្ដល់ចម្លើយថាចង់ទៅប្រទេសណាមួយឡើយ ព្រោះទោះជារដូវធ្លាក់ភ្លៀងមកដល់ក្ដី ក៏នាង​នៅ​តែមានការងារនៅក្នុងស្រុក ដោយក្រុមហ៊ុនហង្សមាសមានConcertឲ្យច្រៀងដែរ ហេតុនេះហើយ​បាន​ជា​សុគន្ធកញ្ញា មិនទាន់ចង់រៀបគម្រោងចេញទៅរកលុយនៅក្រៅប្រទេស។ ឱក សុគន្ធកញ្ញា មានតម្លៃខ្លួន​ច្រៀង​១កម្មវិធីស៊ីថ្លៃ៣ពាន់ដុល្លា ហេតុនេះហើយក្នុង១ឆ្នាំៗនាងអាចរកប្រាក់ចំណូលបានរាប់សែនដុល្លា។ដោយ​ឡែក​ចំណងស្នេហានាងជាមួយអ្នកគ្រប់គ្រងប៉ុស្ដិ៍ហង្សមាសលោកអ៊ឹង សុខលី នៅពេលនេះក៏កាន់តែ​បើកចំហរជាង​មុនដែរ៕