កម្ពុជា៖ គ្រួសារមួយមានជីវភាពក្រីក្របំផុត ដោយរស់នៅគ្មានផ្ទះសំបែងត្រឹមត្រូវនោះទេ គឺ ៣នាក់ប្តីប្រពន្ធ និងកូនស្រីអាយុប្រមាណ ៩ឆ្នាំ ត្រូវរស់នៅក្រោមដើមឈើធំ ដែលមានប៉ាតង់ចាស់មួយសម្រាប់បាំងកម្តៅថ្ងៃ និងជ្រកទឹកភ្លៀងប៉ុណ្ណោះ។

ស្ថិតក្នុងស្ថានភាពគួរឲ្យអាសូរនោះ លោក តាំង គីមឡេង បានចុះទៅដល់កន្លែងដែលគ្រួសារនោះរស់នៅ និងបាននាំយកអំណោយពីបងប្អូនសប្បុរសជន រួមមានប៉ាតង់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនគ្រួសាររស់នៅក្រោមដើមឈើ។

គាប់ជូនដែលលោក គីមឡេង ទៅជូនអំណោយនោះ មេឃកំពុងភ្លៀង ធ្វើឲ្យស្រ្តីជាប្រពន្ធយំលាយឡំនឹងដំណក់ទឹកភ្លៀង ខណៈនាងបានប្រាប់ថា «ខ្ញុំយំនេះព្រោះតែរំភើបពេក កន្លងមកមិនដែលមានអ្នកណាឲ្យអ្វីខ្ញុំទេ ខ្ញុំរស់នៅលំបាកយូរណាស់មកហើយ»។

សូមទស្សនាវីដេអូ!!