ភ្នំពេញ៖ នាង ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន ដែលកំពុងធ្វើអោយអ្នកគាំទ្រក្តុកក្តួលចិត្តនិងដំណឹង នាងប្រកាសដកថយពីអាជីពលក់សំឡេង ហើយទាំងដំណឹងនេះក៏មិនទាន់ដាច់ស្រឡះក្នុងអារម្ភ ទាំងសាមីខ្លួននាង ក៏ប្រកាសវិញថា បើមានអ្នកគាំទ្រច្រើន មិនអោយដើរចេញ នោះនឹងនៅតែបន្ត។
លើសពីដំណឹងច្របូកច្របល់ក្នុងចិត្តនេះ ស្រាប់តែហ្វេសប៊ុកនាងក៏បង្ហាញអោយអ្នកគាំទ្រឃើញបន្ថែមពីទុក្ខកង្វល់ក្នុងគ្រួសារដែលល្បីថា អ្នកមានទ្រព្យស្តុកស្តម្ភ ថា លោកយាយកំពុងស្ថិតក្នុងមន្ទីពេទ្យ។
ក្នុងហ្វេសតារាចម្រៀងស្រីរបស់ផលិតកម្មថោន ជាប់ឈ្មោះជាអតីតបេក្ខភាព The Voice Cambodia រដូវកា​ល​ទី១ នាង ស៊ូ ស៊ីរីកា បង្ហាញរូបភាពស្រ្តីវ័យចំណាស់ គេងនៅលើគ្រែពេទ្យ នាងក៏បានពោលរៀបរាប់ភ្ជាប់អត្ថន័យហ្មងសៅក្នុងចិត្តថា«ហ៊ឹម សូមទេវតាតាមថែរក្សាម៉ាក់យាយអោយឆាប់ជាផង។
បន្ទរនូវសារស័ព្ទទួញប្តឹងទេវតា ជួយរក្សាជីវិតជីដូន ដែលធ្លាក់ខ្លួនឈឺគេងលើគ្រែពេទ្យហើយនោះ នាង ស៊ូ ស៊ីរីកា ដែលគេស្គាល់ថា តារាស្រី មានខ្សែជីវិតប្រពៃ កើតលើជីវិតគ្រួសារមានទ្រព្យ នាង បានពោលបន្តថា «ពិបាកគ្រប់កន្លែងយ៉ាងហ្នឹងលោកសឹងតែរាល់ថ្ងៃពេកហើយ»។
ទន្ទឹមនិងមានការបង្ហាញបែបនេះមហាជនមួយចំនូនក៏សម្ដែងនូវសារជូនពរនិងលើកទឹកចិត្តនាងថា«ស៊ូស៊ូណាបង សូមអោយលោកយាយឆាប់ជាសះស្បើយ»។