ភ្នំពេញ៖ ក្រោយពីបានសាងស្នេហ៍ និងបានសិក្សាស្វែងយល់ចិត្តគ្នាបានរយៈពេលប្រមាណជាង ៥ ឆ្នាំមកនោះតារាចម្រៀងស្រីវ័យ២០ឆ្នាំរបស់ផលិតកម្មសាន់ដេ កញ្ញា គង់ សុកញ្ញា ហៅកញ្ញា អេនជី នឹងចូលរោងជ័យជាមួយកូនកំ​លោះ​មានឈ្មោះថា លោក គង់ សុខឡេង ដែលគេស្គាល់ថា ជាពាណិជ្ជករទ្រព្យស្តុកម្នាក់នៅកម្ពុជា នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨នេះហើយ។
ខណៈតារាស្រីរូបនេះបានបង្ហើបឲ្យដឹងខ្លះៗពីការងរៀបចំទទួលភ្ញៀវកិត្តិយសមានទាំងមិត្តភក្តិ និងទាំងមិត្តជាអ្ន​ក​សិល្បៈថា«ការអញ្ជើញភ្ញៀវចូលរួមមានគម្រោងជាង ៧០ តុ រៀបចំទទួលនៅឯសណ្ឋាគារសុខាភ្នំពេញ ដែលជាការអញ្ជើញដោយរាប់ទាំងមិត្តអ្នកសិល្បៈផងដែរ»។
ស្របពេលដែលនឹងជិតបញ្ចេប់ភាពនៅលីវរបស់តារាស្រីរូបនេះក៏បន្ថែមទៀតថា«សុំទោសផង ដែលពួកយើងបានសម្រេចចិត្តថា នឹងមិនបង្ហើបរឿងថ្លៃបណ្ណាការនោះឡើយ សម្រាប់ការរៀបចំពិធីមង្គលការរបស់យើងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ»។