ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង សោភ័ណ្ឌ លីដា ដែលតែងតែជួបប្រទះបញ្ហារឿងអាស្រូវស្នេហា ជាញឹកញាប់នោះនាងក៏ផ្អាកពីសិល្បៈមួយរយៈ តែថ្មីៗនេះក៏លេចឮដំណឹងថានាង អន្ទះសារចង់វិលចូលសិល្បៈ វិញ។ នៅក្នុងគណនីយហ្វេសប៊ុករបស់តារាស្រីរាងតូចច្រឡឹង ដែលមានកំណើតនៅខេត្តព្រៃវែងមានបង្ហាញសារបែបងឿងឆ្ងល់ខ្លួនឯងថា «គិតទៅខ្ញុំសំរាក់ពីរការងារក៏យូរមកហើយ។

កន្លងមកតែងមានមិត្តនឹងបងប្អូនមួយចំនួនសួរខ្ញុំថា ចង់សំរាក់ដល់កាល ពេលណាធ្វើការវិញ …???»។ បន្ទរនឹងពាក្យថា អរគុណរាល់ការស្រលាញ់ចូលចិត្ត នឹងការរាប់អាន។ ស្រីស្រស់ តូចច្រឡឹក ដែលបណ្តារកាយឆ្ងាយពីវិថីសិល្បៈ ក្រោយបញ្ចប់ស្នេហាជាមួយនឹងអ្នកដឹកនាំសម្តែងនៅផលិតកម្មសាន់ដេ នាង សោភ័ណ្ឌ លីដា អះអាងថា «ខ្ញុំនឹងត្រលប់ចូរការងារវិញហើយក៏ត្រលប់មកដោយកំលាំង70ឆាប់ៗនេះ បងប្អូននឹងបានឃើញពីរការងារថ្មីរបស់ខ្ញុំ ។ សូមបងប្អូនមិត្តការងារបើកភ្លើងខៀវទទួលខ្ញុំដូចពីរមុនវិញផងណាអរគុណសំរាប់រាល់ការលើកទឹកចិត្ត»។