ថៃ៖ Tonny Ja ហៅ កែង ឆេះ ដែលមជ្ឈដ្ឋានទូទាំងពិភពលោកស្គាល់ថា ជាតារាគុនល្បុកក្តោដើមកំណើតខ្មែរសូរិន្ទ ហើយក៏រៀនក្បាចគុន ពីគ្រូដើមខ្មែរសូរិន្ទ ។ តែយ៉ាងណាតារាក្បាច់គុនដែលមានឈាមជ័រកំណើតជាខ្មែរ សញ្ញាតិថៃរូបនេះ ក៏បដិសេធ ក្បាច់គុនថៃ មានប្រវត្តិពីខ្មែរ។
ថ្មីៗថៃបានបង្ហាញពីការត្រៀមដាក់ក្បាច់គុន Mouy Thai ចូលជាក្បាច់គុនសកលនាពេលឆាប់ៗនេះ នេះ​បើ​យោ​ង​តាមសារព័ត៌មានកីឡាថៃ។ ក្នុងបញ្ហាចម្រូងចម្រាស់នេះដែរ ស្រាប់តែតារាក្បា​ច់​គុ​ន​ថៃ ដើមកំណើរខ្មែរ លោក ចា​ភ្នំយីរាំ ដែលមានឈ្មោះក្នុងខ្សែភាពយន្តហូលីវូដ ថា Tonny Ja បានបដិសេដជាមុនរួចជាស្រេចថា ក្បាច់គុណបូរាណថៃពុំមានដើមកំណើតមកពីខ្មែរនោះទេ ដោយលោ​ក​បានសរសេរជាមូលន័យថា «កុំបាច់ កុំខ្វល់ថាក្បាច់គុ​ណ​មានដើមកំណើតមកពីណា សំខាន់មូលដ្ឋានគឺនៅក្នុងចិត្ត »។
តូនីចា ឬ តួកែង ឆេះ ឬហៅមួយទៀតថា ចាបភ្នំយ៉ារ៉ាល់ ធ្លាប់អះអាងថាក្បាច់គុនខ្លួនជា ក្បាច់ខ្មែរ តាមរយៈការហាត់រៀនពីគ្រូជនជាតិខ្មែរ សុរិន្ទដូចគ្នា ក្រោយមកគ្រូរបស់លោក បានកាត់កាលលោកចោល។
ស្រាប់តែថ្មីៗនេះបែរជាបានចេញសារមកដាស់តឿនជនជាតិខ្មែរ ទាំងអស់អោយយល់ពីពាក្យថា ទស្សនៈវិជ្ចា ជាជា​ង​ការផ្តោតតម្លៃថាក្បាច់គុននោះមានប្រភពមកពី ណាទៅវិញ ដោយលើកឡើងថា«ខ្ញុំបានឃើញសារឈ្លោះគ្នាទា​ក់​ទងជាមួយក្បាច់គុនថៃបុរាណ!ទោះយ៉ាងណាក្បាច់ថៃបុរាណនៅថាជាថៃបុរាណ ខ្មែរបុរាណ នៅតែជាខ្មែរ បុរា​ណ​ឬ អាចនិយាយម្យ៉ាងទៀតបានថាក្បាច់គុននៅតែជាក្បាច់គុនមិនសំគាល់អ្វីទាំងអស់»។
ខណៈដែល តូនី ចា យកប្រពន្ឋជាជនជាតិថៃ និងភ្លេចគុណបំណាច់គ្រូ រួមទាំងឪពុកម្តាយផងនោះក៏បន្ត​ថា«រឿ​ង​ដែ​លសំ​ខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នា ទៅវិញទៅមក ក្បាច់គុនមានប្រភព​ម​ក​​ពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងអ្នកនៅ​លើទស្សនៈនៃ ទ្រឹស្តីនោះ»។
ការលើកឡើងពីសំណាកថៃបែបនេះធ្វើឲ្យខាងភាគកម្ពុជាអ្នកស្នេហាវិស័យក្បាច់គុនមានការប្រតិកម្មយ៉ាងខ្លាំងដោយចោទថា លោក កែងឆេះ ជាមនុស្សរមិលគុណភ្លេចប្រវត្តិខ្លួនមានឈាមជ័រជាខ្មែរ នៅតំបន់សុរិន្ទ។នោះទើបជាម្ចាស់ពិតប្រាកដ៕