ភ្នំពេញ៖ កំពូលតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាយើង ដូចជាកញ្ញា ឌុច លីដា ម៉ាក សែន​សូ​នី​តា​ ទឹម រដ្ឋា វ៉ាន់ វល័ក្ខ អ្នកនាង ចន ច័ន្ទលក្ខិណា ស្វែង សុជាតា ឈួន សុវណ្ណឆៃ លោក ឆឹមសក្កដា អេនវីន និងលោក ញ៉ែម សុគន្ធ កំពុងចូលរួមសម្ដែងរឿងព្រេងខ្មែរដ៏ល្បីល្បាញដែលមានចំណងជើងថារឿង «កូនពស់កេង​កង»រ​បស់ទូរទស្សន៍រស្មីហង្សមាស។
ក្នុងនោះផងដែរក៏បន្ថែមនូវវត្តមានរបស់តារាកំប្លែងល្បីឈ្មោះចូលរួមសម្តែងម្នាក់ទៀតនោះគឺ នាយក្រឹម ដែលដើរជាអ្នកកំប្លែង ធ្វើឱ្យសាច់រឿងនេះកាន់តែមានភាពល្អប្រសើរ។
ជាក់ស្តែងលើហ្វេសប៊ុកលោក ហ្វៃ សំអាង ក៏បានផុសរូបភាពតារាកំប្លែង នាយក្រឹម ដើរលក់ចេកឆឹងនៅក្នុងផ្សារអមជាមួយនឹងការច្រៀង លេបខាយ បង្កើនបរិយាកាសសប្បាយរីករាយមិនស្ទើរ។យ៉ាងណាមិញប្រិយមិត្តប្រហែលជាបានជ្រាបច្បាស់មកហើយ នាយ ក្រឹម គឺជាតារាដែលមានទេពកោសល្យខ្ពស់ទាំងកាយវិកា និងសម្ដីចាក់ទឹកមិនលេចនោះទេ។