ភ្នំពេញ​៖ ក្រោយពីរកឃើញភាពមិនប្រក្រតី ក្នុងពេលប្រកួតMiss Global 2017 កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅលោក ឌី ពេជ្រ នាយកប្រតិបត្តិ និងជាប្រធានបវរកញ្ញាខ្មែរអាមេរិកបានដកតំណែងបវរ​ក​ញ្ញា​គ្រងមកុដនៅកម្ពុជា ក្នុងកម្មវិធី Miss Global 2017 ដែលគ្រងកញ្ញា Barbara Vitorelli ជនជាតិប្រេស៊ីល។
ទាក់ទងចំណុចមិនប្រក្រតីមួយនេះដោយសារតែអ្នកនាងTea Mark ដែលជា CEO Miss Global Internatoinal ​មានឯកសារគ្រប់គ្រាន់ក្នុងការបញ្ជាក់ថាការប្រឡង Miss Global 2017 មិនសុក្រឹត មិនយុត្តិធម៌ដល់បវរកញ្ញាផ្សេងទៀត។
ជាមួយគ្នានោះលោក ឌី ពេជ្រ បានបង្ហើបឲ្យដឹងថា«លោក រតនៈ អអឿន ដែលជាអ្នកទទួលខុសត្រូវរួមសម្រាប់ការប្រកួត Miss Global 2017 នៅប្រទេសកម្ពុជា បានកិបកេងលុយរាប់ម៉ឺនដុល្លារចូលហោប៉ៅខ្លួន ដោយមិន​យ​ក​មកដាក់ចូលក្រុមហ៊ុន និងមិនបានបំពេញតួនាទីត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការប្រកួត Miss Global International នោះទេដូច្នេះហើយទើបគណៈកម្ម សម្រេចដាក់ពាក្យប្ដឹងទៅតុលាការនៅអាមេរិក ដើម្បីទាមទារឲ្យលោក រតនៈ អអឿន សងប្រាក់ដែលកិបកេងមកវិញ និងយុត្តិធម៌សម្រាប់បវរកញ្ញាទាំង៦០ប្រទេស»។
ប្រធានបវរកញ្ញាខ្មែរអាមេរិកដដែលនេះ អះអាងបន្តថា «ក្រៅពីទម្លាក់បវរកញ្ញាឯកប្រេស៊ីលចេញ លោក រតនៈ អ​អឿ​ន ប្រើសិទ្ធិ ជាអ្នករៀបចំកម្មវិធីអញ្ជើញ កញ្ញា Barbara Vitorelli មកកម្ពុជាម្ដងហើយម្ដងទៀតដើម្បីដើរ​រក​ស្ពន​ស័រ ទាំងដែលខ្លួនលោកត្រូវបានទម្លាក់ចេញពីតំណែងទៅហើយក្ដី»។បញ្ជាក់ផងដែរអំឡុងពេលនេះតុលាការ​កំ​ពុ​ងតែស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការកិបកេងថវិកាដ៏ច្រើន ចំណែកឯបវរកញ្ញាឯកប្រទេសណាលេខមួយនោះ​មិនមិនទាន់ដឹងច្បាស់ទេ។