ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែ កញ្ញា នេះមានវត្តរបស់ទូរស័ព្ទ IPhone 8 នៅលើទីផ្សារកម្ពុជា រំពេចនោះផ្ទុះការភ្ញាក់ផ្អើកតារាសម្តែង កញ្ញា ស៊ិន យូប៊ីន ដែលល្បីមានរូបសម្ផស្សស្រស់ផូរផង បានបង្ហោះរូបនាងកាន់ទូរស័ព្ទដៃកប់សើរី ទើបនឹងមកដល់ នៅលើទីផ្សារកម្ពុជាមួយនេះនៅក្នុងដៃ។ ដែលទន្ទឹមនឹងការសាទរក៏មានអ្នកខ្លះលើកឡើងក្នុងភាពងឿងឆ្ងល់ចំពោះ ស៊ិន យូប៊ីន មកកាន់ទូរស័ព្ទម៉ាកផ្សេង ដែលកន្លងមកនាងមិនធ្លាប់កាន់បង្ហាញ។ ភ្ជាប់នឹងរូបភាពក្នុងដៃកាន់សមាជិក iPhone ថ្មី ដែលមានឈ្មោះទាក់ទាញថា IPhone 8 នៅក្នុងគណនីហ្វេសប៊ុក ស៊ិន យូប៊ីន សរសេរសារបង្ហាញថា« មកទទួលសមាជិកថ្មី ដែលទើបមកដល់ស្រុកខ្មែរថ្ងៃនេះច៎ា..» ។

រំពេចនោះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន បានលើកឡើងថា កន្លងមកធ្លាប់តែឃើញនាង កាន់ទូរស័ព្ទតំណាងម៉ាកសញ្ញា Huawei ប៉ុនែ្តពេលនេះបែរជាឃើញ នាងកានទូរស័ព្ទទំនើបយីហោ iPhone នេះទៅវិញ។ ដោយសារតែការលើកឡើងពីអ្នកគាំទ្របែបនេះ ធ្វើឲ្យ បុប្ផាស្រីខ្ចីរីកលើវិថីសិល្បៈ នាង ស៊ិន យូប៊ីន ទំនងបារម្ភពីទំនាក់ទំនងទីផ្សារការងារផ្សព្វផ្សាយ ដែលជាទីផ្សារការងាររនេះ។ រំពេចនោះដែរ គេក៏ឃើញនាងចេញមុខមកធ្វើការបកស្រាយ ដោយនាងថា «ជួនចំពោះបណ្តារអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់ សូមជ្រាបថាបន្ទាប់ពីនាងខ្ញុំបានpostរូប iphone8+ ប៉ុន្មានម៉ោងមុននេះ បានបង្ករកាភ្ញាក់ផ្អើលដល់បណ្តារអ្នកគាំទ្រមួយចំនួនដែលធ្វើអោយពួកគាត់មានការយល់ច្រលំថា នាងខ្ញុំក្នុងនាមជាBAរបស់ក្រុមហ៊ុនទូរស័ព្ទមួយតែបែជាប្រើប្រាស់ម៉ាកទូរស័ព្ទផ្សេងទៅវិញ»។ ស្រីស្រស់ ស៊ិន យូប៊ីន ដែលកំពុងសាងភាពភ្ញាក់ផ្អើលពីការប្រើប្រាស់សម្ភារៈនិយមទំនើបកប់ស៊ើរីនោះ នាងបានបញ្ជាក់ថា «នាងខ្ញុំក៏សូមជម្រាបផងដែរថានាងខ្ញុំ Shin Yubin មិនមែនជាBAរបស់ក្រុមហ៊ុនទូរស័ព្ទណាមួយ ក្នុងស្រុកខ្មែរនោះទេ ។

ហេតុដូចនេះនាងខ្ញុំមានសិទ្ធក្នុងការប្រើប្រាស់គ្រប់ model ទូរស័ព្ទដែលនាងខ្ញុំស្រលាញ់មិនថា Huawei ឬ iPhone ឬ model ផ្សេងៗនោះទេ »។ នាងក៏បានទទួចទៀតថា «ដូចនេះសូមមេត្តាឈប់បន្តរការយល់ច្រលំ ចំពោះនាងខ្ញុំទៀតព្រោះវាអាចធ្វើអោយបណ្តារក្រុមហ៊ុននិងម្ចាស់ផលិតផលមួយចំនួនមានការយល់ច្រលំចំពោះខ្ញុំ សូមអគុណ»៕