ភ្នំពេញ៖តារាសម្ដែងឆ្នាំ១៩៩០ អ្នកនាងកែវ កល្យាណ ដែលឈប់ពីអាជីពសិល្បៈជា​ច្រើនឆ្នាំ​មកហើយនោះត្រូវ​បានផលិតកម្មមួយចំនួនក្នុងនោះមានទាំងហង្សមាសផងបានព្យាយាមហៅអ្នកនាងឲ្យថតសម្ដែងភាពយន្ដសារជាថ្មីឡើងវិញតែមិនបានជោគជ័យឡើយព្រោះថាអ្នកនាងកល្យាណ គ្មានបំណងវិលត្រឡប់​មកសម្ដែង​សារ​ជា​ថ្មីឡើងវិញទេ ព្រោះអ្នកនាងចង់ចំណាយពេលច្រើនទៅមើលថែរកូនប្រុសស្រីទាំង២នាក់។

អ្នកនាងកែវ កល្យាណ បានប្រាប់អ្នកការសែតថាពេលនេះ​កូនស្រីច្បងអ្នកនាងមាន​អាយុ១៨ឆ្នាំហើយកូន​ប្រុស​ទី២មាន​អា​យុ​១១ឆ្នាំហើយដែលអ្នកនាងចង់ឲ្យកូនទាំង២ទៅរៀននៅប្រទេសអូស្រ្ដាលី ដើម្បឲ្យពួកគេ​មាន​ចំ​ណេះ​ដឹងខ្ពង់ខ្ពស់ងាយស្រួលរកការងារធ្វើនាពេលអនាគតទៀតផង។

ទោះជាយ៉ាងណាអ្នកនាងកែវ កល្យាណ ហាក់​​គ្មានប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់​ផ្គង់​កូនទៅ​សិក្សានៅក្រៅប្រទេស​នោះទេ ហេតុនេះហើយបានជាថ្មីៗនេះអ្នកនាងបានប្រកាសលក់វីឡាដ៍ប្រណិត១នៅក្បែរកាំកូស៊ីធី ជិតផ្សារទំ​នើប​អ៊ីអន២។អ្នកនាងកែវ កល្យាណ មិនបានប្រាប់ថាអ្នកនាងគ្រោងលក់វីឡានោះតម្លៃប៉ុន្មានទេ តែតាម​មើល​​វីឡា​ដែលមានលក្ខណៈប្រណិតបែបនេះគឺតម្លៃចូលលានដុល្លាអាមេរិក៕Image may contain: 2 people, people smiling, people standing, sky, outdoor and nature