សៀមរាប៖ ស្រ្តីមេម៉ាយប្តីរត់ចោលទុកឲ្យរស់តែលតោលជាមួយកូន ២នាក់ គ្មានរកចំណូលអ្វីបានក្រៅពីអ្នកជិត និងអាចារ្យវត្តឲ្យជានំចំណី​ទុកគ្រាន់ដោះទាល់ប្រចាំថ្ងៃ។ ជាងនេះទៅទៀត ស្ត្រីជាម្តាយក៏មានេះជំងឺប្រចាំកាយ ដោយគ្មានលុយព្យាបាល​ធ្វើឲ្យជំងឺកាន់តែរួមរឹតឥតស្រាកស្រានពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រឡែកទៅមើលកន្លែងស្នាក់នៅវិញ ៣នាក់ម្តាយនិងកូន រស់នៅក្នុខ្ទមតូចធ្លុះធ្លាយ ចាំដីឲ្យគេ ដែលស្ថិតនៅលើទឹកដីខេត្តសៀមរាប។ ស្ត្រីរូបនោះបានរៀបរាប់ថា «ពេលខ្លះតាអាចារ្យយកអង្ករមកឲ្យគ្រាន់ដាំបាយហូយ រាល់ថ្ងៃគ្មានរកអ្វីបានទេ ព្រោះខ្ញុំគ្មានកម្លាំងគ្រប់គ្រាន់ធ្វើអ្វីកើតឡើយ ហើយណាមួយឈឺផង»។

ទន្ទឹមនោះ គ្រួសារដ៏កម្សត់បានលើកដៃប្រណម្យសំពះសុំសប្បុរសជនជិតឆ្ងាយ មេត្តាជួយគ្រួសារអ្នកមីងផង ដូចបងប្អូនបានឃើញក្នុងវីដេអូស្រាប់ហើយគ្មានអ្វីទេ សូម្បីតែអាហារក៏គ្មានហូបគ្រាប់គ្រាន់ដែរ។

សូមទស្សនាវីដេអូ!