ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះចិនហាក់ធ្វើឲ្យសង្គមខ្មែរមានភាពជ្រួលច្របល់យ៉ាងខ្លាំង តួយ៉ាងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មាន​បុរស​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត មួយ​គ្រឿង​ទៅ​បុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​អស់​៩​កង់​ នៅ​ចំណុច​ខាងជើង​ស្តុ​បណត​ប្រ៊ី​ត ចម្ងាយ​ប្រហែល​២០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រ​ជ​ធានី​ភ្នំពេញ​។

ដូចគ្នានេះដែរកាលពីប៉ុន្មានថ្ងៃមុនថៅកែខារ៉ាអូខេជនជាតិចិនបង្ខំតារាភាពយន្តខ្មែរឲ្យទៅសង្គុយជាមួយភ្ញៀវ ប៉ុន្តែនាងមិនព្រមក៏កើតជាហិង្សាវាយដំច្រំធាក់នាងបណ្តាលឲ្យនាងកើតទុក្ខមិនសុខចិត្តរស់ទៅប្តឹងសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ ទាំងកណ្តាលរាត្រីតែម្តង។

រីឯករណីមួយទៀត កាលពីដើមខែមេសា ឆ្នាំ២០១៨ បុរសកំណាចជនជាតិចិនបានបើកឡាន​បុកគេហើយមិនព្រមដោះស្រាយតាមសន្តិវិធីទេ ដោយបុរសនោះបានឡើងលើដំបូលឡាន ស្រែកឆោរឡោ​ជេរគេឯងឡើងផ្អើលមួយចំហៀងក្រុង។ យ៉ាងណាមិញ ក្រោយពីផ្ទុះជនជាតិចិនបង្កគ្រោះភ័យដល់ពលរដ្ឋខ្មែរជាច្រើនករណីរួចមក តំណាងក្រសួងមានសមត្ថកិច្ចចិនបានឲ្យខ្មែរចាត់វិធានការតាមច្បាប់ចំពោះជនជាតិចិនណាដែលបង្កហិង្សានៅប្រទេសកម្ពុជា។