ភ្នំពេញ៖អតីតកីឡាករប្រដាល់គុនខ្មែរ លោក ជា ស្រួច រន្ទឺជួបរឿងស៊យផ្ទួនៗ ធ្លាក់ខ្លួនជាកម្មករអូសរទេះនៅព្រំដែនខ្មែរថ្ងៃ លុះក្រោយមកបានចូលធ្វើការមានមុខមាត់បន្តិចវិញ ក៏ស្រកស្រុត ទាំងពេលនេះ ក៏កំពុងស្ថិតក្នុងការសង្ស័យ បង្កហឹង្សាលើប្អូនប្រុស តារាសម្តែង នាង សាន សុម៉ាលី មួយករណីទៀត។
តែជីវិតលោក ជា ស្រួច ហាក់ដូចជាជួបគ្រោះម្ដងហើយម្ដងទៀត អស់ពីរឿងអាស្រូវជំពាក់លុយគេ និងរឿងថា មានជាប់ពាក់ព័ទ្ធនិងករណី ប្អូនប្រុស កញ្ញា សាន សុម៉ាលី ដែលមានគ្រោះរបួសពេញខ្លួន ស្រាប់តែពេលនេះក្នុងដំណើរទៅបំពេញភារកិច្ចត្រូវឡានខួចនៅកណ្ដាលព្រៃទៀត ក៏ត្អូញត្អែរឿងរ៉ាវនៃជីវិតផងដែរ។
ដោយអតីតកីឡាករប្រដាល់រូបនេះរៀបរ៉ាប់យ៉ាងជូរចត់ថា«រឿងរ៉ាវមិនចេៈចប់ អស់មួយរឿងចូលមួយរឿងទៀតហើយ ដលវេនសំណប់ចិត្តឡោកម៉ាស៊ីនរកទៅណាក៍មិនបានដែរ ប្រហែលជាស្អែកបានធ្វើដំណើទៅបំភ្លឺរឿងរ៉ាវនៅ អូ ស្មាច់បានសូមអភ័យទោសផង»។
