កណ្ដាល៖ក្នុងសារប្រកាសស្វែងរកជំនួយ ជួយដល់ព្រះចៅអធិការវត្តបាសិតលើ លើទឹកដីព្រៃភ្នំទេសចរណ៍តំបន់ភ្នំបាសិត ដែលមានអាពាធជាប់ បណ្តាលឲ្យព្រះកាយស្គមស្លេកស្លាំង និងមិនមានលទ្ធភាពព្យាបាលគ្រប់គ្រាន់ និងត្រូវចិញ្ចឹមលោកនេនជាច្រើនអង្គ។
ខណៈសារផ្សព្វផ្សាយក្នុងចេតនាអអង្គាសថវិកា ដោះស្រាយថ្លៃព្យាបាលព្រះរោកនោះ ក៏បានបង្ហាញទៀតថា « លោ​ក​នេនជាច្រើនអង្គ ដែលឪពុកម្តាយយកកូនទៅបួសហើយទុកចោលមិនបានជួយទំនុកបំរុង ចាំបាច់ណាស់ត្រូវការជំហ៊ពីព្រះគ្រូចៅអធិការដែលមានអាពាធជាប់កាយជួយសង្គ្រោះបន្ត»។
ជាមួយគ្នានោះម្ចាស់គណនីហ្វេសប៊ុក DaZa IMm បានធ្វើការប្រកាសស្វែងរកជំនួយក៏បានរៀបរាប់ឲ្យដឹង​ថា​«ជំ​រា​ប​សួរបងប្អូនទាំងអស់គ្នា មានមិត្តសំណូមពរអោយអូនជួយ នេះគឺរូបលោកចៅអធិការវត្តបាសិតលើ ខេត្តកណ្តាល លោកបានបង្ហោះពីអាការៈឈឺរបស់លោកមើលមិនជាស្គមរីងរៃ»។
ក្នុងហ្វេសប៊ុកដែលមានម្ចាស់គ្រប់គ្រងជាស្រីស្អាត ក៏មានបង្ហាញរូបភាពព្រះចៅអធិការ គេងលើគ្រែពេទ្យ មានទាំងរូបភាពត្រូវចង់រឹកព្រះកាយ តាមបច្ចេកទេសពេទ្យនោះ ក៏បានរៀបរាប់បន្តថា «លោកត្រូវចឹញ្ចឹមលោកអង្គតូចៗក្នុងវត្តច្រើនអង្គ ព្រោះឪពុកម្តាយយកកូនទៅបួសហើយទុកចោលមិនបានជួយទំនុកបំរុងទេគឺនៅលើលោកមើលទាំងអស់»។
ក្នុងន័យរកជំនួយសង្គ្រោះជិវិតព្រះចៅអធិការវត្តបាសិតរូននេះ ម្ចាស់គណនីរូបនេះអំពាវនាវបន្តថា«ដូច្នេះចង់អោយ បងប្អូន ជួយរកពេទ្យដែលពូកែខាងកៀបសរសៃឆ្អឹងខ្នង និង ជួយជាលុយសំរាប់ព្យាបាលខ្លះព្រោះលោកគ្មានលទ្ធភាពទេ។
លោកព្យាបាលច្រើនកន្លែងហើយតែមិនជា ហើយលោកអត់មានបានសុំអោយជួយលោកទេ តែតាមរយៈមានគេស្គាល់ទៅ គេអាណិតលោក សូមបងប្អូន ជួយម្នាក់បន្តិចមក»។
ជាចុងក្រោយបន្ថែមទៀតថា«ដើម្បីរកពេទ្យព្យាបាលអោយជាសះស្បើយហើយក៍ដូចជាបានជួយលោកអង្គតូចៗច្រើនទៀតដែរ ចុងខែហ្នឹង DaZa យកថវិកាដែលបានមកទាំងអស់ទៅប្រគេនលោកហើយ )ជួយ Share ផង ដូចបានចូលរួមធ្វើបុណ្យទាំងអស់គ្នា»។