ភ្នំពេញ៖ ស្ថិតក្នុងសភាពដេកស្កូកស្ដឹកនៅលើគ្រែ ស្រី្តមេម៉ាយកូនមួយ លាង សុម៉ាឡែន កើតជំងឺ ស្វិតដៃជើង ត្រូវបានព្រះតេជគុណព្រះចិត្តធម៌ កក្កដា សុភណ្ឌ នាំយកថវិកាសប្បុរសធម៌ទៅជួយដើម្បីជួយសម្រាលទុក្ខ។Image may contain: 1 person, sitting

បង្ហាញភ្ជាប់និងរូបភាពលើកដៃសំពះ និងថវិកាមួយចំនួនផងនោះ ក្នុងគណីហ្វេសប៊ុក​បានរៀបរាប់​ជាសា​ធារ​ណៈ​ថា « បងស្រី លាង សុម៉ាឡែន ជាស្រ្តីមេម៉ាយកូនមួយប្តីរត់ចោល មានជំងឺស្វិតដៃជើងដោយ​មូលហេតុដើម​ឡើយដោយសារទាស់ តែដោយសារគ្រួរសារក្រីក្រខ្លួននៅតែខំប្រឹង​ធ្វើការធ្ងន់ៗទើបឈាន​ដល់ស្វិតដៃជើង​កម្រើក​មិនបាន រស់នៅយ៉ាងវេទនាដកដង្ហើមមិនរួច ត្រូវចោះបំពង់កដាក់ទុយោដល់សួត»។  Image may contain: one or more people and people sittingក្នុងនោះព្រះតេជគុណ កក្កដា សុភណ្ឌក៏បានផុសសុំអំពាវនាវបន្ថែមថា «​ សូមជួយស៊ែរម្នាក់មួយបានទេ ដើម្បី​ជួយដល់គាត់ផង រាល់ថ្ងៃគាត់បានកូនស្រី និងឳពុកដែលរាល់ថ្ងៃរត់ម៉ូតូឌុបដើម្បីចិញ្ចឹមកូន ព្រមទាំងអ្នកជិត​ខាងប្ដូរវេនគ្នាសប់ខ្យល់អោយ 24ម៉ោង ដើម្បីទ្រទ្រង់ខ្យល់ដង្ហើមពេលនេះ​សាច់ញាតិដែលនៅ​សល់ថែទាំអ្នក​ជំ​ងឺក៏ស្ទើរតែឈឺទាំងអស់គ្នាដែរដោយអត់ងងុយរាល់យប់ជាង ១ឆ្នាំមកហើយ ហេតុនេះថ្ងៃនេះបងស្រីលើកដៃ​សូម​ពុកម៉ែបងប្អូនមេត្តាជួយគាត់ទោះបន្តិចក្តីព្រោះមិនដឹងថាអាចទ្រាំដល់ពេលណា»៕