ភ្នំពេញ៖ថ្មីៗនេះមានលេចឡើងនូវចំណងស្នេហ៍បុរសស្រ្តីមួយគូ ដែលស្មគ្ររួមរស់ជាមួយគ្នារយៈ៤ឆ្នាំ ក៏ផ្ទុះឡើងកក្រើ​ក​បណ្តាញសង្គម ខណៈបុរសជាគូស្នេហ៍ត្រូវឪពុកម្តាយតាមបំបែក ក៏បង្ហោះសារបង្ហាញពីសេចក្តីស្រឡាញ់ស្មោះនិងស្រីស្នេហ៍។
មើលឃើញពីទឹកចិត្តបុរសស្មោះស្នេហ៍បែបនេះ ក៏ធ្វើឲ្យតារាស្រី កំពុងរន្ទឺនឹងដំណើរបាយៗអាជីពចម្រៀង នាង ស៊ូ ស៊ី​រីកា ក៏បង្ហាញសារទទួចចង់បានគូសម្រាប់អនាគត សូមឲ្យបានចិត្តដូចបុរស ដែលកំពុងជួបគ្រោះស្នេហ៍ម៉ែតាមបំបែកនេះ។
ក្នុងសាច់រឿងគូស្នេហ៍បុរសស្រ្តីរួមរស់ជាមួយគ្នា៤ឆ្នាំ ទើបផ្ទុះរឿងឪពុកម្តាយខាងប្រុស បង្ហាញជំហរបែងចែកវណ្ណៈ ក្នុ​ង​​ភាពដាច់ខាតមិនឲ្យកូនប្រុសរស់នៅសាងស្នេហានិងនារីខ្លួនស្រឡាញ់នោះ តែយ៉ាងណាបុរស់ស្មោះស្នេហ៍មិនខ្វល់​ពី​ស​ម្ដីគ្រួសាររបស់លោកនិយាយពីនាងអាក្រក់នោះទេ ផ្ទុយទៅវិញលោកកាន់តែមានចិត្ត អាណិតអាសូរ ចិត្ដស​ន្តោ​ស​ប្រណី និងរឹតតែស្រលាញ់នាងទ្វេដង។
ខណៈរឿងរ៉ាវស្នហាស្មោះស្ម័គ្រនេះបានធ្វើឲ្យនាង ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន ដែលកំពុងធ្វើអោយអ្នក​គាំ​​​ទ្រក្តុកក្តួលចិត្តនិងដំណឹង នាងប្រកាសដកថយពីអាជីពលក់សំឡេងនោះ ប​ញ្ចេ​ញ​សា​​រគាំទ្រ និងសួរកបុរសប្រ​ភេ​​ទ​នេះទៀតផង។ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមហ្វេសតារាស្រីរូបនេះបានស៊ែនូវព័ត៌មានដែលបុរសស្មោះស្នេហ៍​ផុ​ស​ រួចក៏ភ្ជាប់មកជាមួយសារថា«មានទៀតទេម​នុ​ស្ស​ប្រុសបែបនេះមានមោទនភាពចំពោះបុរសពិតខ្លាំងណាស់»។
ខណៈការបង្ហាញបែបនេះរបស់ ស៊ូ ស៊ីរិកា ក៏មានប្រិយមិត្តមួយចំនួនលើកឡើងថា«នេះហើយទើបជាក្ដីស្រលាញ់ពិ​ត​ ជូនពរឲ្យ ស៊ីរីកា រកឆាប់បានបុរសបែបនេះណាបង»៕