ភ្នំពេញ៖ មហាជន​បាន​ដឹងហើយ​ថា តារាភាពយន្ត​ជើង​ចាស់ ហើយ​ក៏​ធ្លាប់​​ទទូល​បាន​ពានរង្វាន់​លេខ១ពីមហោស្រមភាពយន្ត​កាលពីអំឡុង​ឆ្នាំ៩០ លោក ចៅ ចាន់ណារី  បានបន្សាត់ខ្លួនឆ្ងាយពីសិល្បៈ ទៅរស់​ឆ្ងាយទាំងដីក្រុង​ក្នុងជីវភាព​ដ៏កម្សត់​។ តែយ៉ាងណាភាពកម្សត់នេះ​ក៏ត្រូវបានសង្គ្រោះរួម​នឹង​សប្បុរសជន សម្តេចនាយករដ្ឋមន្រ្តី​ផងដែរ​។ទន្ទឹម​នឹង​ក្តីអាណិតអាសូរ​ក៏នៅ​ដក់ឈាម​និង​ដួង​ចិត្តមហា ទាំងមិន​នឹក​ស្មាន​ ជីវិត​តារាភាពយន្តជើង​ចាស់ល្បី ទាំងធ្លាប់លើកពានតារាឆ្នើម បែរ​ទៅ​រស់​នៅ​ក្នុង​ទឹកដៃព្រៃឆ្ងាយពីក្រុង ក្នុងជីវភាពជាអ្នកស្រែចំការ ខេត្ត​ត្បូង​ឃ្មុំ​នោះ ពេលនេះក៏មាន​ផលិត​ករ ដែលអះអាងថា «លោក​ធ្លាប់​បាន​ហៅ លោក ចៅ ចាន់ណារី ថតកាលពីអំឡុង​ឆ្នាំ១៩៩៥ រឿង​«ឈ្នះ​ចិត្ត​ចាញ់ស្នេហ៍»។ក្នុងនោះផលិតករម្ចាស់ហ្វេសប៊ុកឈ្មោះ ជា វាសនា បានបង្ហាញជា​សាធារ​ណៈថា «ពេលគាត់វិលត្រឡប់ចូលសិល្បៈម្តង​ទៀត ខ្ញុំនឹង​ទទួលគាត់ថត​នៅក្នុង​ផលិតកម្មខ្ញុំ​»។ ​