ភ្នំពេញ៖តារាចម្រៀងថោនកញ្ញាអេនី ហ្សាម ដែលប៉ងកែសម្រស់ឲ្យស្អាតដូចតួកូរ៉េនោះ បានត្រឹមតែ ស្រម៉ៃ ចង់ជាច្រើនឆ្នាំមកហើយតែមិនបានដូចចិត្តប៉ងឡើយ ព្រោះថាជាប់កាំងដោយសារគ្មានលុយ គ្រប់គ្រាន់ ក្នុង ការកែរសម្រស់ដើមទ្រូង ឲ្យរីកធំនិង ដៃជើង ឲ្យស្រឡូន​នោះបានឡើយ​ហេតុនេះហើយបាន​ជាគេឃើញ​នាង​ហាក់​មិនសប្បាយចិត្តទាល់តែសោះតាមរយៈការបង្ហាញខ្លួននៅឆាកតន្ដ្រីនៅប៉ុស្ដិ៍លេខ៥កាលពីសប្ដាហ៍មុន។Image may contain: 1 person, sitting

មិនត្រឹមតែមួម៉ៅរឿងគ្មានប្រាក់ទៅកែសម្រស់ឲ្យក្លាយទៅជាស្រីស្អាតដាច់គេនៅថោន នោះទេ តែអ្វីដែល​អេនី​ហ្សាម កំពុងតែមួម៉ៅខ្លាំងថែមទៀតនោះ​គឺនាងបានឡើងទម្ងន់​ដល់ទៅ១០គីឡូ​ឡើងកាម៉ាប់ៗ​មើល​សឹងថាជា​រូបនាងពិតឡើយ។Image may contain: 1 person

តារាចម្រៀងផលិតកម្មថោនរូបនេះបានថ្ងូរប្រាប់អ្នកការសែតថានាងមិនដឹងមកពីមូលហេតុអី ដែលនាំឲ្យ​នាង​ឡើងគីឡូដល់ពី៤៧ដល់៥៧យ៉ាងនេះទេ ព្រោះថាពេលខ្លះមិនទាន់ទាំងញាំបាយផង គ្រាន់តែហិតក្លិនសោះ ក៏ធាត់ទៅៗតែម្ដង។អេនី និយាយទាំងអារម្មណ៍មួម៉ៅ ទៀតថាការធាត់ជ្រុលបែបនេះហើយដែល​ធ្វើឲ្យនាងលែង​ចង់ឡើងឆាកតន្ដ្រី ចង់តែនៅសម្ងំដេកផ្ទះ តែពិបាកត្រង់ថាដេកនៅផ្ទះមិនធ្វើអីសោះនោះរឹត តែគីឡូកើនថែមទៀតជាមិនខាន៕Image may contain: 1 person, smiling, sittingImage may contain: 1 person, outdoorImage may contain: 1 person, standing, tree and outdoor