ភ្នំពេញ៖លើបណ្ដាញសង្គមបានបង្ហាញរូបថត ក្មេងស្រីជំទង់ មាឌដំបង ចំនួនបីសន្លឹក ភ្ជាប់ដោយសាររៀបរាប់ប​ង្ហា​ញបន្ថែមថា«ប្អូនស្រី ឈ្មោះ វ៉ែន សំណាងរ័ត្ន អាយុ 14ឆ្នាំ ភិនភាគដូចរូបខាងក្រោម ទីតាំងបាត់នៅ ម្ដុំ ផ្សារបឹងបៃតង ខណ្ឌសែនសុខ ភ្នំពេញ»។

ជាមួយសេចក្ដីប្រកាសនេះក្រុមគ្រួសារក៏បានភ្ជាប់មកជាមួយនូវលេខទំនាក់ទំនងផងដែរដោយ​អម​ពា​វនា​វ​ថា«មានប្រិយ មិត្តប្រទះឃើញក្មេងស្រី ភិនភាគដូចរូបខាងក្រោមជួយទាក់ទងមកលេខ010/070/012 231010/087232323»។

ដូចនេះប្រសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬក៏ប្អុនស្រីផ្ទាល់បានឃើញនូវសេចក្ដីប្រកាសនេះ សូមជួយទំនាក់​ទមន​ង​មកក្រុមគ្រួសារគាត់ផងព្រោះឪពុកម្ដាយគ្រប់រូបពិតជាឈឺចាប់ស្ទើរប្រះទ្រូលពេលដែលកូនបាត់គ្មានដំណឹងបែបនេះ។