ភ្នំពេញ៖ ក្រោយពីឪពុកជាទីស្រលាញ់របស់ ឌីជេ ក្តឹប បានទទួលមរណភាពតារារូបនេះក៏ប្រកាសលាឈប់ពីសិល្បៈដោយធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់លោកមួយចំនួនបង្ហាញនូវភាពសោកស្ដាយចំពោះជំនាញ និងទេពកោសល្យរបស់លោកជាខ្លាំង។
ជាពិសេសទៅទៀតនោះថ្មីៗនេះនៅលើបណ្ដាញសង្គមរបស់លោកតែងតែបង្ហោះសារពោរពេញដោយមានន័យខ្លឹមសារគួរឲ្យរំជួលចិត្ត ហាក់ដូចជាមានភាពទុកសោកជាច្រើនដែល ឌីជេ ក្តឹប បានជួបប្រទះ។

ជាការពិតណាស់តារាប្រុសរូបនេះក៏បានចេញនូវវីដេអូរៀបរាប់នូវពាក្យក្នុងចិត្តទាំងឡាយ ដោយលើកនូវរឿងមួយលោកក៏សុំអភ័យទោស ដល់សប្បុរសជនទាំងឡាយដែលមានទឹកចិត្តជួយដល់លោក។
ដោយក្នុងវីដេអូនោះបានរៀបរាប់ពីសទ្ធារបស់សប្បុរសជនថា«ថវិកា ពិតជាពិបាករកខ្លាំងណាស់ សូមរក្សាថវិកាទាំ​ង​នោះទុកផ្គត់ផ្គង់គ្រួសារ រួមជាមួយគ្នានោះលោកថែមទាំងសំណូមពរឲ្យអ្នកទាំងឡាយ ដែលធ្លាប់ជក់គ្រឿងញៀន និ​​ងបំរុងនឹងប្រើប្រាស់សូមមេត្តាបញ្ឈប់ ចំណាយពេលជាមួយនឹងអ្នកមានគុណឲ្យបានច្រើន ជៀសវាងនូវការស្តា​យ​ក្រោយដូចរូបលោក»។