ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែមេសានេះកម្លោះសង្ហា ដែលជាតារាសម្ដែង និងជាម៉ូដែល ល្បីឈ្មោះលោក អេឡិច ចិត្រា បានប្រារព្ធពិធីឡើងផ្ទះវីឡាថ្មី របស់ខ្លួនយ៉ាងអធិកអធមណាស់។
ជាពិសេសការតុបតែងរៀបចំបានយ៉ាងល្អប្រណិតមិនថាឆាកតន្រ្តី ភ្លើងពណ៌ ឬដេគ័រផ្កា ផ្សេងៗ ពិតជាស្រស់ស្អាត មើលទៅមិនចាញ់កម្មវិធីតារាដទៃ ។
ទន្ទឹមនិងនោះក៏ឃើញមានវត្តតារាប្រុសស្រីបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ តែម្ដងជាមួយការបង្ហាញស្នាមអបអរ ជូនពរលោក ក្នុងថ្ងៃពិសេសនេះផងដែរ។
បញ្ជាក់ផងដែរតារាប្រុសរូបនេះបានចំណាយថវិកាជាច្រើនដើម្បីរៀបចំពិធីនេះ យ៉ាងវែងលាតអស់មួយកំណាត់ផ្លូវតែម្ដង អាចប៉ាន់ស្មានថាមានភាពអឹកធឹកហ៊ឺហាមិនធម្មតាទេ។