ភ្នំពេញ៖ ស្របគ្នានិងកម្មវិធីកម្សាន្តចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ប្រកាសបិទកម្មវិធីមន្តស្នេហ៍សំនៀង ឱកានជាន់ឆាក់កំប្លែងនេះ របស់ក្រុមកំប្លែង នាយ កុយ ដែលមានសមាជិតកំប្លែង មាន នាយ ចេក នាយ ហុង ដា នាយ ក្រិន នាង ប្រឹមប្រិយនិងនាយ កយ ជាកូនបង្កើតនាយ កុយ ក៏ត្រូវរបូត។
ព្រមនិងឱកាសខើចខ្លីនិងអាជីពកំប្លែង នាយ កុយ ជាតារាកំប្លែងជើងចាស់និងជាប្រធានក្រុមកំប្លែងវង់នាយ កុយ រូបនេះក៏បង្ហាញការអន់ស្រពន់ចិត្តខ្លះៗដែរ ដោយលោកលើកឡើងថា«ខ្ញុំពិតជាមានការអន់ចិត្តនិង ស៊ីធីអិនដែរ ព្រោះគាត់បានយកខ្ញុំចេញពីប៉ុស្តិ៍លេខ៣ ហើយដល់ពេលដែលខ្ញុំជ្រើសរើសក្រុមកំប្លែងនាយ ពាក់ មី បានដែលខ្ញុំជាអ្នកជ្រើសរើសនោះគាត់លែងត្រូវការយើងទៀត»។
នាយ កុយក៏បន្តថា«ខ្ញុំនិងក្រុមខ្ញុំខានលេងកំប្លែងនៅធីអិនជិតមួយឆ្នាំទៅហើយ ខ្ញុំគ្រាន់តែចង់ឲ្យគាត់មានកមវិធីណាមួយសម្រាប់ពួកខ្ញុំវិញ តែក៏មិនមែនដាក់បន្ទុកបន្ទោសលើគាត់ទាំងស្រុងដែរ គឺបញ្ហាមកពីស្ព័នសឺដែរមើលទៅ»។
ជាចុងក្រោយលោកបន្ថែមថារាល់ថ្ងៃខ្ញុំ និងក្រុមខ្ញុំនៅលេងកំប្លែងលើប៉ុស្តិ៍បាយ័ន អាស៊ីអាគ្នេយ៍ និងហង្សមាសម្ដងម្កាលដែរ មិនជាជាប់លាប់ទេ ដូចដឹងហើយថាការលេងកំប្លែងលេងបានប៉ុន្មានគឺបាន២០ទៅ៣០ដុល្លារចែកគ្នានិង»។
