ភ្នំពេញ៖ សិស្សស្រីសាលាមធ្យមវិចិត្រសិល្បៈម្នាក់ និងមិត្តរួមក្រុមរបស់នាង​បានធ្វើឲ្យប្រជាជនខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានបញ្ចេញស្នាដៃចម្លាក់រូបលុយរៀល «មួយសែនរៀល» ដែលក្នុងចំឡាក់នោះបានលេចចេញនូវព្រះឆាយាល័ក្ខសម្តេចព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សីហនុ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ។

ក្មេងស្រីឈ្មោះ អយុធ្យា បានបង្ហាញពីការស្រលាញ់សិល្បៈវប្បធម៌ និងចិត្ដចង់ថែរក្សារការពារ មិនឲ្យបាត់បង់ឡើយ មើលតាមរូបថតនាងថតជាមួយផ្ទាំងគំនូរទាំងអស់នេះកាន់តែបញ្ជាក់ច្បាស់ថានាងពិតជាស្រលាញ់សិល្បៈវប្បធម៌ខ្លាំងណាស់ ហើយនាងថែមទាំងសរសេរសារមួយឃ្លាថា«មកពីការស្រឡាញ់សិល្បៈវប្បធម៌ខ្មែរទើបធ្វើអោយខ្ញុំមានថ្ងៃនេះ ខ្ញុំ អយុធ្យា នឹងថែរក្សាវប្បធម៌ខ្មែរយើងអោយបានគង់វង្ស» នាងពិតជាមានការប្ដេជ្ញាចិត្ដខ្ពស់មែន។

យ៉ាងណាមិញ ប្រទេសកម្ពុជាគឺជាមួយដែលសំបូរទៅដោយធនធានវប្បធម៌ ធនធានប្រវត្តិសាស្រ្ដ ធនធានធម្មជាតិយ៉ាងសំបូរបែប។ ថ្វីត្បិតតែប្រទេសកម្ពុជាធ្លាប់ជួបនៅសង្គ្រាមរាំរ៉ៃដែលធ្វើឲ្យប្រទេសមួយនេះជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងដំណំក៏ដោយ តែបើយើងក្រឡេកទៅមើលវិស័យសិល្បៈវិញនៅតែមានភាពលេចធ្លោមិនសាបសូន្យឡើយ ដោយសារតែមានការអភិរក្សពី ក្រសួងអប់រំនិងវិចិត្រសិល្បៈ និងប្រជាពលរដ្ឋទាំងមូល។