ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៦ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅចំណុចផ្លូវវេងស្រេងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។ខណៈអ្នករងគ្រោះក៏ត្រូវបានគេបង្ហាញជាតន្រ្តីករជើងចាស់ឈ្មោះ វេង សម្បត្តិ ។
មរណៈភាពតន្រ្តីករ បន្សល់នូវតែសំឡេងទួញទ្រហោយំពីសំណាក់កូនស្រីផ្អើលបណ្តាញសង្គមនេះ ក៏រញ្ជួយដល់អ្នកនាង ខាត់ សុឃីម បង្ហាញសាររំលែកទុក្ខនិងរំលឹកអនុស្សាវរីយ៍ដែលនាងធ្លាប់រួមឱកាសសិល្បៈជាមួយ។
អ្នកនាងខាត់ សុឃីម និយាយទាំងក្ដុកក្ដួលថា«ពូអើយ!ខ្ញុំស្លុតខ្លាំងណាស់ពូ ទើបជួបពូទេ សូមពូទៅឋានសុខណាពូ»។ខាត់ សុឃីម ក៏បានបង្ហាញរូបអនុស្សារីយ៍ជាមួយលោក វេង សម្បត្តិ អំឡុងពេលដែលអ្នកនាងច្រៀងនៅកោះពេជ្រ ហើយតន្រ្ដីកររូបនោះជាអ្នកប្រគុំតន្ដ្រីនៅពីខាងក្រោយនោះដែរ ហេតុនេះហើយបានជាអ្នកនាងអាឡោះអាល័យនិងសោកស្ដាយក្រៃលែង ពេលដែលត្រូវបាត់បង់មិត្តចាស់ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតគាត់ទាំងកណ្ដាលរាត្រី៕
