ភ្នំពេញ៖ស្របពេលដែល ប៊ុត សីហា ប្រកាសទៅអ្នកគាំទ្រ​របស់​ខ្លួន​ថា រូបគេមានPage ផ្លូវការ អាចឆ្លងឆ្លើយ​ជាមួយ​អ្នកគាំទ្រ​បាន​គ្រប់​ពេល ស្រាប់តែលោក ហេង នរៈកក្កដា តារាសម្តែង​ បាន​សម្ដែង​ការ​សោកស្ដាយចំពោះ ប៊ុត សីហា ដែលជាម្ចាស់ពានThe Voice Cam​bodia រដូវកាលទី១ ក្នុង​ពាក្យ​ពេចន៍​បែប​ចំអក​ឡយ​ឡាយ​ថា «មាន​ឱកាសមាសទៅហើយបែរជាមិនចេះថែរក្សារ»។
ក្នុងសារចំអកឲ្យ​តារាចម្រៀងមាន​ឈ្មោះជា​ម្ចាស់​ពានThe Voice Cambodia​  ក្នុង​នោះ​តារាសម្តែង នរៈកក្កដា​ បាន​ពោលបន្តថា« ពេលមានឱកាស​​រកលុយ សីហាគិត តែសប្បាយរីករាយមិន​ចេះ​ថែ​រក្សាតម្លៃការងារ បើខ្ញុំមានឱកាសដូចសីហាវិញ ខ្ញុំមិនដឹងជា​សប្បា​យ​ចិត្តយ៉ាងណាទេ។ ទី១ខ្ញុំអាចរកលុយបានច្រើន ទី២សីហា ប្រល​ង​ជាប់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ទី៣ សីហា ជាតារាល្បី បើ​ពេល​នេះ សីហា ភ្ញាក់ខ្លួន នឹងកែខ្លួនខ្ញុំនៅតែគាំទ្រ១០០% កើត​មក​គ្មានអ្នកណាមិនចេះខុសនោះទេ សំខាន់យើងចេះ​ខុសហើយ​កែ​ខ្លួន​។
ការថ្លែងបែបនេះរបស់លោក ហេង នរៈកក្កដា ទៅលើ ប៊ុត សីហា ក្រោយពេលដែល សីហា ពេលនេះលែងមានសិទ្ធិជាតារាចម្រៀង​ហង្សមាសទៀតហើយ បន្ទាប់ពីមានរឿងពាក់ព័ន្ធ​ជាមួយ​គ្រឿង​ញៀ​ន​មក។តែសីហា ថាមិនយូរទេរូបគេនឹងចេញមុខក្នុងផលិតកម្ម​ថ្មីមួយ​ក្នុងពេលឆាប់ៗនេះ៕