ភ្នំពេញ៖តារាចម្រៀងផលិតកម្មថោន រ៉ាប៊ី ដែលកំពុងសម្ដែងច្រៀងនៅអាមេរិក បានបោះសំដីយ៉ាងក្លាហានមកព័ត៌មាននៅទឹកដីកំណើតថា«នាងនឹងត្រឡប់មស្រុកកណើតវិញនៅជាង១សប្ដាហ៍ខាងមុខ តាមការកំណត់ ដោយមិនបន្ដររស់នៅអាមេរិកឡើយ»។
រ៉ាប៊ី ម្ចាស់បទ មាន់ស្រែដែលកំពុងល្បី នាងក៏បានអះអាងថា «បើទោះបីជាមានអ្នកចង់ឃាត់ឲ្យនៅបន្ដរវីសា ច្រៀងតទៀតក្ដី»។
រ៉ាប៊ី ដែលមានសម្រស់ស្អាតនោះត្រូវបានអាណិកជនខ្មែរនៅអាមេរិកជាច្រើនបានស្វាគមន៍ចំពោះដំណើរចេញទៅច្រៀងសម្ដែងរបស់នាងជាលើកទី១តាមរយៈអង្គការ Ice Care ។
អ្នកចម្រៀងវ័យក្មេងរូបនេះត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈបទចម្រៀងផ្ទុះរបស់នាងកាលពីថ្ងៃចូលឆ្នាំខ្មែរបទ«មាន់ស្រែ»ទើបពេល រ៉ាប៊ី ទៅដល់ណាក៏គេហៅថា ជា«មាន់ស្រែៗ»ដែរ។
ទោះជាយ៉ាងណាកញ្ញា រ៉ាប៊ី ក៏សម្ដែងការសោកស្ដាយខ្លះដែរនៅពេលដែលចូលឆ្នាំខ្មែរកន្លងមកនាងមិនបានច្រៀងបទ«មាន់ស្រែ»នៅស្រុកខ្មែរ តែនាងក៏រីករាយដែរដែលការចេញទៅច្រៀងនៅអាមេរិកជាលើកទី១បានជោគជ័យហួសពីកាសស្មាន៕
