ភ្នំពេញ៖អតីតតារាចម្រៀងផលិតកម្ម M កញ្ញា ពេជ្រ សូលីកា ដែល​ចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំ ខណៈ​តារា​ចម្រៀងដៃគូសម្តែង​ឥតខ្ចោះនីកូ ផ្លោះឡើងដល់ទ្រនំហង្សមា​ស​ ក៏មានដំណឹង​ខ្សឹប​ខ្សៀវ​ផងដែរថា នាង ពេជ្រ សូលីកា តារាល្បីខាងថែសម្ផស្ស ក៏កំពុង​ស្វះ​ស្វែង​រកឱកាសចូល​ជ្រ​កជុំដៃគូចាស់ផងដែរ»។
ប្រភពបានឲ្យដឹងថា សូលីកា ចង់ទៅហង្សមាសនោះ​ព្រោះ​នាង​ធ្លាប់​ជាដៃគូដ៏សាកសមជាមួយ តារាច​ម្រៀ​ងប្រុស​រូប​សង្ហាលោក នីកូ ដែល​ទើបចេញពីសាន់ដេចូលទៅហង្សមាសនោះ។
ហេតុនេះហើយបានជា សូលីកា ចង់មានឱកាស​ច្រៀងឆ្លង​ឆ្លើយ​ជា​មួយ​នីកូ សារជាថ្មីនៅហង្សមាស។ទោះជាយ៉ា​ង​ណា​គ្មាន​ប្រភព​ណា​ដែលបញ្ជាក់ថា សូលីកា ត្រូវបានហង្សមាសបើក​ភ្លើងខៀវ​ស្វាគមន៍​នាងឡើយបន្ទាប់ពីហង្សមាសបានលុបកុងត្រាជាមួយនាងកាលពីឆ្នាំមុនដោយសារសូលីកា ជាន់កុងត្រានៅផលិតកម្មRockនោះ។
តារាសិល្បៈដែលស្និត កញ្ញា ពេជ្រ សូលីកា បានបង្ហើបឲ្យដឹងថា មានផលិតកម្មធំ២ដែលរងចាំស្វាគម ពេជ្រ សូលីកា នោះគឺថោន និងសាន់ដេ ។តែសូលីកា បែរជាចង់ទៅហង្សមាសជា​លើកទី២​តាម​ដៃ​គូចាស់នីកូ ទៅវិញ៕