ភ្នំពេញ៖ក្នុងគណនីហ្វេសប៊ុក កញ្ញា ណាក់ ស្រីណា បានបង្ហោះរូបភាព ជាមួយនឹងសារហៅអ្នកនាងសុគន្ធ និសា «បងស្រី» ពេញៗមាត់។រូបភាពបង្ហាញពីភាពជិតស្និតនេះ នាងក៏រៀបរាប់ថា« Happy early birthday បងស្រីជាទីស្នេហា សូមជូនពរបងស្រីជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមបងទទួលការស្រលាញ់ពីបងប្រុសកាន់តែខ្លាំងៗៗ។
អត្ថន័យសារនិងភាពកាយវិការស្និតស្នាលរបស់ ណាក់ ស្រីណា ដែលខំស្វែងទៅ Surprise ខួបកំណើតកំពូលតារាចម្រៀង សុគន្ធ និសា ដល់ក្នុងផ្ទះ ទាំងថ្ងៃដ៏ពិសិដ្ឋរបស់តារាចម្រៀងស្រី រៀបការប្តីអាណិកជនអាមេរិករូបនេះ នៅថ្ងៃទី១ខែឧសភាឯណោះ ក៏ធ្វើឲ្យ អ្នកនាង សុគន្ធ និសា ម្ចាស់ខួបរំភើបចិត្តយ៉ាងខ្លាំង ខណៈឮសំដី ណាក់ ស្រីណា ពិសេសពាក្យថា «ដោយការគោរពស្រលាញ់ពីប្អូនៗគ្រួសារត្រកូល(ណា)»។
