ភ្នំពេញ៖ឱកាសសម្ពោធផ្ទះវីឡាថ្មីនៅបុរីពិភពថ្មីកាលពីល្ងាចថ្ងៃទី២៦ខែមេសា ដែលជាសំណងវីឡាទី៣នៃទ្រព្យជីវិតកំលោះរូបសង្ហា អាឡិច ចាន់ត្រា ថែមទាំងបង្ហើបពីប្រាក់ចំណូលក្នុងសិល្បៈក្នុង១ឆ្នាំបានខ្ទង់ជាង១០ម៉ឺនដុល្លារ ប៉ុណ្នឹងទេ។
ការបានប្រាក់ដ៏សន្ទឹកនេះព្រោះតែ អាឡិច ចាន់ត្រា មានក្រុមហ៊ុនកម្សាន្ដផ្ទាល់ខ្លួ នដែលផ្ដោតលើកម្មវិធីផ្សេងៗដែលត្រូវតារាចម្រៀងសម្ដែង ហើយលោក អាឡិច មានគ្រប់តម្លៃតារាទៅតាមម្ចាស់កម្មវិធីតម្រូវ។ ម្យ៉ាងទៀត អាឡិច ចាន់ត្រា ក៏ចុះទៅច្រៀងសម្ដែងនៅបរទេសរៀងរាល់ឆ្នាំដែរ ហេតុនេះហើយបានជាមានលុយទិញផ្ទះវីឡាតម្លៃជិតកន្លះលានដុល្លារនោះ។
តារាចម្រៀងនិងសម្ដែង អាឡិច ចាន់ត្រា ក៏បានបង្ហើបដែរលោកមានគូស្នេហ៍ហើយ គឺជានារីម្នាក់ដែលរស់នៅប្រទេសអូស្រ្ដាលី ដែលកំពុងតែស្វែងយល់ចិត្តគ្នា តែលោកមិនបានប្រាប់ពីការចូលរោងការនៅពេលណានោះទេ៕
