ភ្នំពេញ៖ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា ដែល​ទើប​នឹងបង្ហាញចំណង ជីវិតពាក់​កណ្តាល​អាពាហ៍​ពិពាហ៍ ពីរូប​ភាព​ភស្តុតាងជីវិតគូ ពិធីភ្ជាប់ពាក្យជាមួយនារីអ្នក​ជំនួញវ័យក្មេង​កូន​អ្នក​ក្រុង​ភ្នំពេញដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ខែមេសានេះ។Image may contain: 2 people, people smilingរំពេចនេះម្ចាស់ពានតារាចម្រៀងកម្រិតពិភពលោក មាន​កំណើ​ត​ពី​ទឹក​ដីខេត្តកំពង់ធំរូបនេះ ក៏​បង្ហើប​ថា «ពិធីរៀបការរូបគេនិងគូដណ្តឹង និងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ»។Image may contain: 12 people, people smiling, people standing ជាហេតុធ្វើឲ្យមានការចំអកចំអន ពីមិត្តភក្កិនិងរៀមច្បងសិល្បៈថា «រតនា ហេតុបានភ្ជាប់​ពាក្យជា​មួយគូ​ដណ្តឹង​ស្រីស្អាតវ័យក្មេង ភ្លេច​អ្នកសិល្បៈចាស់ៗអស់អាលីង»។យ៉ាងណាសារចំអកចំអននេះ ក៏ត្រូវនី រតនា ដែល​​​​ទើបក្លាយជា​បុរស​ជាប់ចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍នោះ ឆ្លើយបង្ហាញថា «ពិធីនេះ​ធ្វើតូច​តាច​ទេបងៗ ។ ធ្វើឡើងត្រឹមជាលក្ខណៈគ្រួសារ ទើប​​បានមិនហ៊ានអញ្ជើញបងៗចូលរួមហ្នឹង។Image may contain: 2 people, people smiling

ថ្ងៃនេះខ្ញុំសុំទោសផងបាទ ដែលខ្ញុំមិនបានអញ្ចើញរៀម​ច្បងទាំង​អស់​​គ្នា សង្ឃឹមថាបងៗ​ទាំងអស់​គ្នានិង​យោគ​យល់និងអធ្យា​ស្រ័យ​ដល់រូបខ្ញុំផង សូមអរគុណ»។ Image may contain: 2 people, people standing and childបន្ទរនិងសារបកស្រាយការយល់ច្រឡំពីរៀមច្បងសិល្បៈ ដែល​រមែង​ស្និតស្នាលនិងគ្នានោះ តារាចម្រៀងម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា អះអាងថា «ថ្ងៃ​មង្គលរបស់ខ្ញុំ​ក្នុងពេលឆាប់ៗ​ខាង​មុខនេះ។ពេលនោះ ខ្ញុំនឹងអញ្ជើញរៀមច្បង​ទាំងអស់គ្នាព្រោះ​ខ្ញុំធ្វើត្រឹមតែ​ជា​លក្ខណៈគ្រួសារ»។Image may contain: 1 person, sitting