ភ្នំពេញ៖ កូនប្រុសទោលរបស់តារាចម្រៀង សួន ចន្ថា បានភ្ជាប់ពាក្យជាមួយកូនស្រីពៅអ្នកជំនួញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ខណៈអ្នកចូលរួមបានប្រាប់ថា «ពិធីភ្ជាប់ពាក្យមិនបានរៀបចំធំដុំអ្វីទេ គ្រាន់តែរៀបចំជាលក្ខណៈសាច់ញាត្តិបងប្អូនតែប៉ុណ្ណោះ»។

អ្នកស្គាល់កូនប្រុសតារាចម្រៀងជើងចាស់ សួន ចន្ថា បានបង្ហើបថា «ពួកគេស្រលាញ់គ្នាច្រើនឆ្នាំ ហើយឪពុកម្តាយទាំងសងខាងក៏បានដឹងឮ និងពេញចិត្តគ្នា រហូតសម្រេចភ្ជាប់ពាក្យឲ្យពួកគេតែម្តង»។

យ៉ាងណាមិញ នៅថ្ងៃទី២៧ មេសានេះ តារាចម្រៀង និងកូនតារាចម្រៀង ៣ដួងបានរៀបការ ​និងភ្ជាប់ពាក្យ ដោយតារាចម្រៀង អេនជី បានរៀបការជាមួយកំម្លោះអ្នកជំនួញម្នាក់, នី រតនា បានភ្ជាប់ពាក្យជាមួយថៅកែស្រីវ័យក្មេងលក់គ្រឿងសំអាង និងកូនប្រុសទោល សួន ចន្ថា ក៏ភ្ជាប់ពាក្យក្នុងថ្ងៃតែមួយផងដែរ។