ភ្នំពេញ៖ ក្រោយកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ភាគីកូរ៉េបានផ្តល់ជូន WiFi ៥កន្លែងក្នុងប្រទេសកម្ពុជា ខណៈដែល ២កន្លែងនៅរាជធានីភ្នំពេញ និង ៣កន្លែងទៀត នៅតាមបណ្តាខេត្ត។
សួនច្បារទាំង ២កន្លែងនៅភ្នំពេញគឺ សួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) ។ វានឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
ចំណែកឯ ៣កន្លែងទៀតនៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងនៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
