ភ្នំពេញ៖ ភ្ញាក់ផ្អើលពីគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មសាន់ដេថ្មីៗ សុខស្រាប់តែបង្ហោះវីដេអូបទចម្រៀងចាស់របស់កញ្ញា ខេមរៈ ស្រីពៅ ដែលធ្វើឲ្យអ្នកគាំទ្រផ្ទុះការសន្និដ្ឋានថា ប្រហែលជាឆាប់ ខេមរៈ ស្រីពៅ នឹងវិលមកបង្ហាញវត្តមានក្នុងអាជីពចម្រៀងវិញ។

ព្រមនឹងការសន្និដ្ឋាននោះ នៅក្នុងគណនីហ្វេសប៊ុក តារាចម្រៀងល្បីមានជំងឺប្រតិកម្មស្បែក និងជាប្អូនស្រីកំពូលតារាចម្រៀងដែលទើបនឹងវេចបង្វេចចេញពីសាន់ដេ មកជ្រកក្រោមដំបូលហង្សមាស លោក ខេមរៈ សិរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ មានបង្ហោះរូបថតនាងជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ។

ប៉ុន្តែអ្វីដែលគេចាប់ អារម្មណ៍ខ្លាំងនោះ គឺមើលទៅរូបរាងនាងឡើងធាត់ សាច់ឈាមទ្រលុកទ្រលន់ ដែលបង្ហាញឲ្យឃើញថា ពេលនេះនាងមានសុខភាពល្អ ជាសះពីជំងឺដែល្បីកក្រើកមុននោះ នាងក៏ទទូចសុំអ្យអ្នកគាំទ្រលើកទឹកចិត្តថា«បើស្រលាញ់ខេមរៈស្រីពៅសូមជួយ like និង Shareផង។